វិធីធ្វើចេកអាំងទឹកស្ករសាច់ដូងខ្ចី…(មានវីដេអូ)

គ្រឿងផ្សំ៖ ចេកណាំវ៉ា ១ស្និត,ស្ករត្នោត ១១៥ក្រាម,ស្ករស ៦០ក្រាម,អំបិល កន្លះស្លាបព្រាកាហ្វេ,ខ្ទិះដូង ១កូនចានចង្កឹះ,សរសៃសាច់ដូងខ្ចី កន្លះកូនចានចង្កឹះ,ស្លឹកតើយ ២សន្លឹក។

វិធីធ្វើ៖១.ធ្វើទឹកស្ករ ដាំខ្ទះដាក់ស្ករត្នោត ស្ករស និងខ្ទិះដូងចូលកូរចូលគ្នាឲ្យរលាយសព្វល្អ រួចដាក់ស្លឹកតើយចូលរម្ងាស់មួយរំពុះ ហើយដាក់សរសៃសាច់ដូង និងអំបិលចូលកូរចូលគ្នាឲ្យសព្វ ពុះហើយលើកចុះពីចង្រ្កានទុកមួយឡែក។២.យកចេកបកសំបក រួចដាក់អាំង(ចេកអាំងទាំងមូល ឬកាត់ជាដុំៗក៏បាន) មើលក្រៀមល្មមបន្តិច យកមកដំ ឬសង្កត់ឲ្យសំប៉ែត ហើយលាបទឹកស្ករឲ្យសព្វ រួចយកទៅអាំងទៀតឲ្យស្ងួត។៣.រួចរាល់ហើយយកចេកដាក់ចាន ពេលញ៉ាំអាចស្រូបទឹកស្ករ ឬហូបជ្រលក់ក៏បានតាមចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *