ស្អាតហើយ ចិត្តល្អទៀត!!! បានឧបត្ថម្ភដល់លោក បេន ដើម្បីបន្តការអភិរក្សព្រៃឈើ នូវទឹកប្រាក់ចំនួន $500
បុរសជាជនបរទេសម្នាក់រួមជាមួយនិងក្រុមគ្រួសារ បានសម្រេចចិត្តចាកចេញពីប្រទេសកំណេីតរបស់ខ្លួនដែលជាប្រទេសទំនេីប និងជាមហាអំណាចពិភពលោក មករស់នៅក្នុងព្រៃជ្រៅ ដេីម្បីជួយអភិរក្សទៅដល់សត្វព្រៃ និងការពារព្រៃឈើ ដែលកំពុងតែទទួលរងនូវការកាប់បំផ្លាញនាពេលបច្ចុប្បន្ននេះ។
សូមជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបថា ជនបរទេសម្នាក់នេះមានឈ្មោះថា Ben Davis គាត់បានមករស់នៅលេីទឹកដីប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់ជាមួយនិងក្រុមគ្រួសារបាននឹងកំពុងតែរស់នៅក្នុងព្រៃជ្រៅមួយក្នុងខេត្តព្រះវិហារ ដេីម្បីចូលរួមអភិរក្សដល់សត្វព្រៃ និងការពារព្រៃឈេី។
គួររំលឹកថា លោក តាន់ គីមសួរ ដែលបងប្អូនបានស្គាល់គាត់តាមរយៈកិច្ចការងារសង្គម និងការងារសប្បុរសធម៌ជាច្រើននោះ ធ្លាប់បានចេញមុខប្រកាសស្វែងរកជំនួយ ដេីម្បីយកថវិកាជួយសម្រួលទៅដល់ជីវភាពលោក Ben Davis ដែលជាសកម្មជនការពារសត្វព្រៃ និងអភិរក្សព្រៃឈើ កំពុងតែទទួលរងនៅការខ្វះខាតជាខ្លាំងនោះ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់លោក តាន់ គីមសួរ ដែលកាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ជាក់ឲ្យដឹងថា៖«អរគុណប្អូនស្រីដ៏ស្រស់ស្អាត Kru Rouy ដែលបានឧបត្ថម្ភជាថវិកាចំនួន៥០០$ ជូនលោក បេនសម្រាប់បេសកកម្មអភិរក្សព្រៃឈើ ប្អូនស្រីសន្យានឹងបន្តជួយលោក បេន ជាបន្តទៀត»។
ចំពោះប្រិយមិត្តដែលនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសមិត្តៗនារី ប្រាកដជាបានស្គាល់ ម៉ែរួយ រួចមកហេីយ តាមរយៈការឡាយលក់ផលិតផលតាមអនឡាញ និងការសមាធិគ្រប់គ្រងអារម្មណ៍ ដេីម្បីពង្រឹងផ្លូវចិត្តមនុស្សអោយមានភាពរឹងមាំ ដែលទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងនាពេលបច្ចុប្បន្ននេះ។