ឱកាសហើយ!!! មុខរបរមួយនេះ សាមញ្ញតែអាចជួយអ្នកសៀមរាបឲ្យមានភ្ញៀវច្រើនជាងមុនបាន (អត់ទាន់មានអ្នកធ្វើទ្បើយ)
អត្ថបទមួយនេះខ្ញុំសសេរជាពិសេសសម្រាប់អ្នកសៀមរាប ក្នុងការរើសមុខរបរដែលមានន័យបំផុតចេញរកស៊ីនៅក្នុងឆ្នាំ២០២០នេះ។ ខ្ញុំទទួលការរអ៊ូរពីម្ចាស់សណ្ឋាគារនិភោជនីយដ្ឋានជាច្រើនថាភ្ញៀវស្ងាត់ណាស់ តើគួរធ្វើបែបណាទៅ?ដូចខ្ញុំធ្លាប់បានលើកទ្បើងសម្តីរបស់មហាសេដ្ឋី Jack Ma ច្រើនដងរួចមកហើយថា “ទីណាមានការរអ៊ូរទីនោះមានឳកាសនៅក្នុងការចេញរកស៊ី”។ ការរអ៊ូរថាក្សត់ភ្ញៀវរបស់ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋានខាងលើនេះហើយ ជាឳកាសធំសម្រាប់ចាប់ផ្តើមអាជីវកម្មមួយដែលខ្ញុំហៅមុខរបរនោះថា “សេវាកម្មគ្រប់គ្រងសណ្ឋាគារ”។
សេវាកម្មបថមដែលលោកអ្នកអាចផ្តល់ជូនបានរួមមាន៖សេវាកម្មកាន់ផេកហ្វេសប៊ុក ការធ្វើម៉ាគីតទីងតាមអនទ្បាញ ការគ្រប់គ្រងសេវាកម្មទទួលភ្ញៀវ ការគ្រប់គ្រងឬជួសជុសគ្រឿងបរិក្ខាក្នុងបន្ទប់ និងសេវាកម្មផ្សេងៗទៀត ទាំងអស់គ្នាមើលឃើញឳកាសនៃមុខរបរមួយនេះហើយឬនៅ?បញ្ហារបស់ភ្ញៀវដែលជាម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន គឺការលក់មិនដាច់។ ដូចដំណោះស្រាយរបស់មុខរបរដែលខ្ញុំលើកទ្បើងនេះ គឺការផ្តល់សេវាកម្មទាំងទ្បាយណាដែលជំរុញដល់ការលក់បាន។
លោកអ្នកក៏អាចប្រើអេប (Mobile App) ដើម្បីដោះស្រាយបញ្ហានេះផងដែរ ទាំងសណ្ឋាគារនិងភោជនីយដ្ឋាន ពេលខ្លះទោះភ្ញៀវមានចំនួនតិចមែន ក៏លោកអ្នកអាចជួយដល់ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន ទាញភ្ញៀវដែលមានតិចនោះ ឲ្យចាយលុយឲ្យបានច្រើនបន្តិច នោះនឹងធ្វើឲ្យការលក់កើនបន្តិចផងដែរ។
ក្រៅពីមុខរបរមួយនេះមានមុខរបរមួយចំនួនទៀត ដែលខ្ញុំនឹងជួយបង្ហើបដល់អ្នកសៀមរាបនៅថ្ងៃទី៧មិនាខាងមុខនេះផងដែរ។ ជួបខ្ញុំ សំ កុសល នៅក្នុងសិក្ខាសាលា “ចាប់ផ្តើមដើមទុនតិចហើយចេញហ្វ្រេនឆាយឲ្យបាន” នៅថ្ងៃទី7 មិនា នៅសៀមរាប ទំនាក់ទំនងចុះឈ្មោះ 089222371/ 010523196 លោកអ្នកមានឳកាសទិញហ្រ្វេនឆាយយីហោក្នុងស្រុកមួយចំនួយ ក្នុងសិក្ខាសាលានេះផងដែរ!business-cambodia