គាំទ្រទេបងប្អូន? បន្លែគ្មានជាតិគីមីរបស់អ្នកកំពង់ឆ្នាំង ដាំបានល្អៗណាស់!
កសិករ ជាង ១០០ គ្រួសារ ដែលរស់នៅក្នុង ភូមិកោះក្របី និង ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានចាប់យករបរដាំបន្ថែមួយទៀតដើម្បីបង្កើនជីវភាពគ្រួសាររបស់ពួកគាត់ ដែលពេលនេះបន្លែរបស់ពួកគាត់ហាក់បីដូជាមានការគាំទ្រពីអ្នកទទួលទាន និង លក់បានតម្លៃខ្ពស់គួរសម ។
កសិករនៅក្នុង ភូមិកោះក្របី និង ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង បានដាំបន្លែ ស្ពៃសុវត្ថភាព ទើបមានការទទួលបានការគាំទ្រពីអ្នទទួលទានក្នុងខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញ ។ កាលពីឆ្នាំមុនពួគគាត់លក់បានត្រឹមតែ ៤០០ រៀល ប៉ុន្តែឥឡូវអាចលក់បានតម្លៃ ១ ២០០ រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យពួកគាត់ មានក្តីរីករាយ និង សង្ឃឹមថា នៅឆ្នាំ ២០២០ នេះ តាមរយៈការដាំស្ពៃនេះនឹងធ្វឱ្យពួកគាត់មានជីវភាពធូរធាជាងមុន ។
ក្រុមប្រជាកសិករដាំបន្លែស្ពៃ បានលើកឡើងថា ដំណាំស្ពៃ ងាយស្រួលដាំ និង ងាយស្រួលថែទាំ ជាពិសេសប្រភេទស្ពៃក្រញាញ់ ដែលចំណាយពេលដាំដុះត្រឹមតែ ២០ ទៅ ២៥ ថ្ងៃ គឺអាចប្រមូលផលបានហើយ។ ពួកគាត់ក៏សំណូមពរឱ្យ បងប្អូនអ្នកទទួលទានសូមជួយគាំទ្រ បន្លែសុវត្ថភាព របស់ពួកគាត់ផង ៕
ប្រភព៖ ប្រជាប្រិយ