សូមបងប្អូនជួយចែករំលែកបន្តផង!!! ស្ពៃក្ដោបរាប់សិប​តោន​លក់​មិនដាច់ តម្លៃដើម​១គីឡូ​៣០០-៥០០​រៀល

បាត់ដំបង៖ កសិករប្រកបរបរដាំដំណាំជាច្រើនគ្រួសារ កំពុងតែត្អូញត្អែរចង់យំក៏​យំមិន​ចេញ ដ្បិតកំពុងប្រឈមនឹងការខាតបង់មិនស្ទើរ រកតែប្រាក់ធ្វើដើមទុនវិញពុំបាន ស្របពេលដែលផលដំណាំដូចជា ត្រសក់ ស្ពៃក្ដោប ដាំបានហើយមិនមាន​ទីផ្សារ​ច្បាស់លាស់ តម្លៃចុះឡើងតាមមាត់ឈ្មួញ ម្នាក់ៗជំពាក់ធានាគារវ័ណ្ដក ដោយសារតែ​រំពឹងប្រមូលផល អាងបានសងធានាគារ តែស្រាប់តែប្រមូលផលគ្មានទីផ្សារ លក់មិនចេញ។

ទន្ទឹមនឹងនោះ តាមរយៈទំព័រហ្វេសប៊ុក Les Brands II បានបង្ហោះរៀបរាប់​ភ្ជាប់​សំណេរ​យ៉ាងដូច្នេះថា «ខ្មែរជួយខ្មែរ មាន50តោនលក់មិនចេញ តំលៃដើមតែ 300r-500r លេខ ម្ចាស់ចំការ 0886353340 គាំទ្រផលិតផលខ្មែរ ផលិតផលក្នុងស្រុក នៅបាត់​ដំបងស្រុក​ឯកភ្នំឃុំព្រែកលួងភូមិរហាលសួង ក្នុងនាមខ្ញុំជាកូនកសិករម្នាក់​ឃើញបែបនេះ​ពិតគួរ​អោយ​ឈឺចិត្តណាស់បងប្អូន ពិបាកបើកភ្នែកមើលណាស់អាណិតគាត់​ជំពាក់​លុយ​ធានាគារ ច្រើនណាស់ ដោយរំពឹងប្រមូលផល អាងបានសងធានាគារ តែស្រាប់​តែ​ប្រមូលផលគ្នានទីផ្សារ លក់មិនចេញ»។

ប្រភពក៏បានបញ្ជាក់ទៀតថា «តម្លៃនេះថោកជាងតម្លៃទីផ្សារប្រហែលពាក់កណ្តាល បានត្រឹមតែអាចអោយពួកគាត់ស្រង់ដើមវិញយកទៅដាំបន្តទៀតតែប៉ុណ្ណោះ។ បើ​បងប្អូនត្រូវការអាចកម្មង់ តាមរយ:នាងខ្ញុំបាន 1kg=3500r ទូទាត់ថ្លៃដឹក​ជញ្ជូន​ខ្លួនឯង ខូចខាត ស្រក់គីឡូ រលួយទាំរាំយកមកដល់ភ្នំពេញ សូមបងប្អូនជួយទិញម្នាក់ 10kg 20kg ទុកធ្វើជ្រក់ ចែកគ្នាញាំ 0886353340 លេខម្ចាស់ចំការ 086947858 លេខខ្ញុំ»៕

Leave a Reply

Your email address will not be published. Required fields are marked *