អរគុណកម្ពុជាដែលអនុញ្ញាតឲ្យកប៉ាល់ Westerdam ចូលចត នៅព្រះសីហនុ!!!
សាររបស់លោក ត្រាំ បានបញ្ជាក់ថា៖ «សូមអរគុណដល់ប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលអនុញ្ញតឲ្យនាវា Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា។ សហរដ្ឋអាមេរិកនឹងចងចាំពីកាយវិការមនុស្សធម៌នេះ»។
លោក ត្រាំ បានបង្ហោះសារនេះ ក្រោយពេលដែលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានអនុញ្ញាតនាវាដែលមានប្រទេសជាច្រើនភ័យខ្លា.ចឆ្លងមេរោគកូរ៉ូណា មិនឲ្យចូលចត តែកម្ពុជាបានអនុញ្ញតឲ្យចូលចត កាលពីថ្ងៃសុក្រ ទី១៤ កុម្ភះ ចំថ្ងៃបុណ្យទិវានៃសេចក្តីស្រឡាញ់។