កប៉ាលដែលមហាសេដ្ឋី Bill Gates កម្ម៉ង់ទិញរួចហើយ ហើយកប៉ាល់នោះចាក់ទឹក មិនមែនចាក់ស៊ាំង រឺម៉ាសូតទេ
លោកមហាសេដ្ឋី Bill Gates ចាយលុយរាប់ពាន់លានរបស់គាត់ អស់រយះពេលច្រើនឆ្នាំមក។យើងកម្រឃើញគាត់ចាយលុយក្នុងទ្រង់ទ្រាយធំលើសម្ភារះសម្រាប់ការរស់នៅណាស់ក្រៅពីផ្ទះរបស់គាត់។ កប៉ាលខ្នាតយក្សមួយនេះ ជារបស់ទី១ហើយដែលគាត់ទិញក្នុងតម្លៃមហិមារហូត ដល់៦៦៤លានដុល្លារឯណោះ។
តើកប៉ាលមួយនេះមានអ្វីពិសេសទៅ?វាជាកប៉ាលដែលដើរដោយថាមពលមិនចេះរីងស្ងួតមិនប្រើប្រេងសាំងទេ។កប៉ាលដ៏ស្អាតមួយនេះគឺដើរដោយអ៊ីត្រូសែនមិនត្រូវការសាំងឬម៉ាស៊ុតនោះទេ។កប៉ាលមួយនេះមានហាងហែលទឹក កន្លែងចត ឧទ្ធម្ភាគចក្រ ស្ប៉ានិងកន្លែងហាត់ប្រាណផងដែរ។
កប៉ាលដែលមានប្រវែងរហូតដល់១១២ម៉ែត្រមួយនេះ មានកំពស់រហូតដល់ប្រាំជាន់ឯណោះ ជាកប៉ាលសម្រាប់អ្នកមាន រចនាទ្បើងដោយលោកSander Sinotអ្នកឌីហ្សាញកប៉ាល ល្បីឈ្មោះមួយរូប។
គួរបញ្ជាក់ថា លោកមហាសេដ្ឋី Bill Gates បានចូលនិវត្តន៍ពីការរកស៊ីរបស់គាត់អស់រយះពេលច្រើនឆ្នាំមកហើយ។ ក្រោយគាត់ចូលនិវត្តន៍ ទ្រព្យរបស់គាត់នៅតែបន្តកើនទ្បើងឥតឈប់ឈរ ដោយសារតែក្រុមហ៊ុនរបស់គាត់កាន់តែរីកធំទៅៗ។ គាត់បានចាយលុយរាប់ពាន់លានដុល្លារ ទៅលើការងារមនុស្សធម៌ជាពិសេសគឺការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តក្នុងគោលបំណងចូលរួមដោះបញ្ហាធំៗរបស់ប្រទេសអ្នកក្រ៕business-cambodia