ឈប់ព្រួយបារម្ភទៀតទៅ!!! រកស៊ីយូរទៅនៅសល់តែបំណុល ក្បួនដោះបំណុល
ពាក្យថា“បំណុល” ពាក្យមួយនេះកំពុងតែលងមនុស្សច្រើននាក់ណាស់នាពេលបច្ចុប្បន្ន និងកាន់តែច្រើននាពេលអនាគត។ ខ្ញុំគិតថា វាជារឿងសំខាន់ណាស់ ដែលយើងគ្រប់គ្នារួមទាំងខ្ញុំផងដែរ ត្រូវនាំចាប់ផ្តើមសិក្សារពីបញ្ហាបំណុលរបស់ខ្លួនឯង រៀនរបៀបប្រើបំណុលឲ្យបានល្អបំផុត។ ក្បួន៣ខាងក្រោមនេះអាចជួយអ្នកបាន៖
១ រៀនគ្រប់គ្រងលុយទ្បើងវិញ៖ តើលោកអ្នកកំពុងគ្រប់គ្រងលុយ ឬលុយកំពុងគ្រប់គ្រងអ្នក? នេះជាសំនួរសំខាន់បំផុតមួយ ទាក់ទងនឹងបញ្ហាលុយ។ ខ្ញុំឃើញអ្នកខ្លះត្រូវបានលុយកាន់កាប់ជីវិតគាត់បាត់ទៅហើយ ពោលគឺគាត់ចាយលែងដឹងក្បួនហើយឲ្យតែខ្លួនឯងសប្បាយចិត្ត។ ទ្បាន ផ្ទះ ឬគ្រឿងកំដរជីវិតសែនថ្លៃៗ ត្រូវបានទិញដោយខ្ចីលុយគេយកទៅទិញ បែបនេះហើយដែលខ្ញុំហៅថាលុយគ្រប់គ្រងជីវិតអ្នកនោះ។
២ វិនិយោគអ្វីក៏ដោយត្រូវគិតពីចរន្តសាច់ប្រាក់៖ លោកមហាសេដ្ឋីលីកាស៊ីង ជាមនុស្សគំរូម្នាក់ដែលរកស៊ីទោះពេលមានវិបតិ្តសេដ្ឋកិច្ចកើតទ្បើង ក៏គាត់មិនខ្វល់ដែរ ព្រោះតែគាត់តែងគិតពីចរន្តសាច់ប្រាក់គាត់ជានិច្ច។ គាត់តែងវិនិយោគដោយប្រុងប្រយ័ត្នបំផុតមិនចេះតែទិញទ្រព្យណាដែលមិនផ្តល់ចំណូលមកវិញនោះទេ។ បន្ថែមពីនេះ ពេលដែលសេដ្ឋកិច្ចល្អលក់បានច្រើនស្រួលរកស៊ី គាត់បានយកលុយនៅសល់ទៅបំរុងទុកពេលជួបវិបតិ្ត។
៣ ច្នៃអ្វីដែលអ្នកកំពុងមានឲ្យទៅជាចំណូល៖ នេះជារឿងសំខាន់បំផុតនិងបន្ទាន់បំផុត អ្នកត្រូវតែធ្វើដើម្បីឲ្យចំណូលកើន។លោកអ្នកត្រូវមានចំណូលកើន ឲ្យបានច្រើនដើម្បីមានលទ្ធភាពសងទៅម្ចាស់កម្ចីវិញ ជៀសវាងការរឹបអួសយកទ្រព្យបញ្ចាំរបស់លោកអ្នក។
ច្នៃអ្វីដែលអ្នកកំពុងមាន គឺជាការច្នៃអាជីវកម្មអ្នកឲ្យដើរទៅមុខ លក់បានច្រើនជាងមុនហើយក៏ជាការច្នៃជំនាញដែលខ្លួនឯងកំពុងមាន ទៅជាចំនូលសម្រាប់ខ្លួនឯងផងដែរ។បើលោកអ្នកមិនទាន់ដឹង ថាច្នៃបែបណាទេ មកចូលរៀនជាមួយខ្ញុំមកខ្ញុំនឹងពន្យល់បន្ថែម៕
ប្រភពពី business-cambodia