ទិដ្ឋភាពអ៊ូអរ ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ បន្តចូលមកទស្សនាកម្សាន្ត នៅតំបន់ប្រាង្គប្រាសាទបុរាណ ក្នុងខេត្តសៀមរាប
កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ មហាជនជាច្រើន បង្ហាញក្តីរំភើបរីករាយ ជាខ្លាំង ក្រោយពីឃើញ ភ្ញៀវទេសចរណ៍ ជាច្រើន នៅតែបន្តចូលមកទស្សនា និងកម្សាន្ត នៅតំបន់ប្រាង្គ ប្រាសាទបុរាណ នៅទឹកដី អង្គរ ខេត្តសៀមរាប ។
ក្នុងនោះ ហ្វេសប៊ុកផេក “យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប” បានបញ្ជាក់បន្ថែមថា៖“ទិដ្ឋភាព ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ បន្តចូលមកទស្សនាកម្សាន្ត នៅតំបន់ប្រាង្គប្រាសាទបុរាណក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាយើង នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ៕