មិនគួរចឹងសោះ!!! ដំណាំកសិករខ្មែរយើង គេឲ្យថ្លៃថោកពេក ចុងក្រោយដាក់អោយគោសុីតែម្តង

កាលពី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បុរសម្នាក់ ដែលមានឪពុកម្ដាយជាអ្នកចំការ ស្ថិតនៅក្នុងខេត្ដបាត់ដំបង បានបង្ហាញពីអារម្មណ៏មិនសប្បាយចិត្ដ និងការបាក់ទឹកចិត្ដជាខ្លាំង ព្រោះតែដំណាំរបស់ឪពុកម្ដាយគាត់ ដាំបានផលទៅហើយ តែបែរជាគ្មានទីផ្សារលក់ចេញទៅវិញ (បានតម្លៃថោក)។

ក្នុងនោះដែរ បើតាមរយៈសំណេរ ដែលបង្ហោះឡើង ដោយបុរសរូបនេះ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Master King Man បានសរសេរប្រាប់ឱ្យមហាជនបានដឹងថា៖”កសិផលម៉ាក់ ប៉ាខ្ញុំ នៅភូមិ ព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ពេលមិនទាន់ដាំបានផល បន្លែ ផ្លែឈើ យកមកពីយួន យកមកពីសៀម ថ្លៃនោះថ្លៃដល់ដំណាំខ្មែរយើងបានផល 1kg = 500 រៀល ឬគ្មានអ្នកទិញ។ សំណាងហើយ ចេះគោវាសុី បើគោទៅសុីរបស់យួន របស់សៀមទៀត ចប់ហើយ។ អ្នកលក់គាត់ថា ជាប់ម៉ូយជាមួយយួនហើយ ជាប់ម៉ូយជាមួយសៀមហើយ ចឹងគាត់អត់បានជួយទិញយើងទេ៘ ស្រលាញ់គោដែលគាំទ្រផលិតផលខ្មែរ”។ បន្ថែមពីលើនេះ គាត់បានបន្ដប្រាប់ឱ្យដឹងទៀតថា៖”ក្រោយពេលផុសរួច ត្រសក់ស្រូវ មានតម្លៃបន្តិចហើយ បាន 1kg = 500 រៀល អាប្រភេទល្អ”។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *