គាត់និយាយ ខ្ញុំអត់ខ្មាស់គេទេ ដែលពាក់អាវរហែក ទៅសាលារៀន ព្រោះខ្ញុំចង់រៀន
ក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ យេីងសង្កេតឃេីញថា មានក្មេងអនាថា និងកុមាររស់ក្នុងជីវភាពក្រីក្រជាច្រើន បាននឹងកំពុងតែទទួលរងនូវកង្វះទីលំនៅ គ្មានអាហារហូបចុក គ្មានការអប់រំព្រានប្រដៅ គ្មានភាពកក់ក្តៅពីគ្រួសារ និងឪពុកម្ដាយ ថែមទាំងត្រូវបានសង្គមមានការស្អប់ខ្ពេីមទៀតផង ដែលនេះពិតជារឿងមួយ ដ៏គួរឲ្យអាណិតដល់ពួកគាត់ខ្លាំងណាស់។
ដោយឡែក រូបភាពប៉ុន្មានសន្លឹករបស់ក្មេងស្រីជាសិស្សានុសិស្សម្នាក់នេះ ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅក្នុងបណ្ដាញសង្គមហ្វេសបុកផ្ទាល់តែម្តង ដោយមានការចុចស៊ែរចែករំលែកតៗគ្នាយ៉ាងព្រោងព្រាត ដោយសារតែមានក្តីអាណិតអាសូរដល់ក្មេងស្រីរូបនេះជាពន់ពេកផងនោះ។
ក្នុងនោះដែរ អ្នកគ្រូចិត្តធម៌ម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Channy Morng ក្រោយពីបានឃេីញនូវទិដ្ឋភាពដ៏គួរឲ្យ អា ណោចអា ធ័ម របស់ក្មេងស្រីក្នុងរូបនេះរួចមក ក៏បានមានការលេីកឡេីងថា៖«អាណិតគាត់ណាស់ គាត់និយាយ”ខ្ញុំអត់ ខ្មា ស់ ទេដែលពាក់អាវ រ ហែ ក ទៅសាលារៀន ព្រោះខ្ញុំចង់រៀន ចង់មានចំណេះដឹងដូចមិត្តភក្តិដែរ”។
គូសបញ្ជាក់ថា ក្មេងស្រីដ៏គួរឲ្យអាណិតរូបនេះ រៀននៅសាលាបឋមសិក្សាតាវែងលើ ស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី។ បេីសិនជាប្រិយមិត្តមានបំណងចង់ជួយ អាចទំនាក់ទំនងទៅកាន់អ្នកគ្រូរបស់ក្មេងស្រីរូបនេះផ្ទាល់តាមរយៈហ្វេសប៊ុកដូចដែរក្រុមការងារ Khmer Osja យេីងខ្ញុំបានជម្រាបជូនពីខាងដេីមនេះ។