គាំទ្រពេញទំហឹង!!! ផលិតករខ្មែរមួយរូប គ្រោងផលិតរឿងប្រវត្តិសាស្រ្ត «ព្រះបាទជ័យវរ្ម័នទី៧»

ភ្នំពេញ៖ ទស្សនិកជនដែលនិយមតាមដានខ្សែភាពយន្តខ្មែរបែបភ័យរន្ធត់ ប្រាកដជាបានស្គាល់ហើយអំពីផលិតកម្ម មាតុចក្រ ជាផលិតកម្មមួយដែលតែងតែផលិតនូវខ្សែរឿងដ៏សម្រិតសម្រាំង មិនថាទាំងតួសម្ដែង បច្ចេកទេសនៃការថត សម្រាប់ចាក់បញ្ចាំងតាមរោងភាពយន្តនានា ទាំងក្នុងភ្នំពេញនិងតាមខេត្ត ជាពិសេសគេតែងឃើញផលិតកម្មនេះផលិតរឿងខ្មោច បែបភ័យរន្ធត់បានយ៉ាងល្អ។កន្លងមកផលិតកម្មនេះគឺទទួលបានការគាំទ្រជាច្រើន តាមរយៈរឿងមួយចំនួន ដូចជា « វិកលចរិក» «ធ្មប់» ហើយថ្មីៗនេះក៏មានរឿងមួយដែលកំពុងទទួលបានការគាំទ្រខ្លាំងដែលនោះគឺរឿង «ដើម្បីកូន»។

បន្ទាប់ពីរឿង« ដើម្បីកូន» កំពុងតែចាក់បញ្ចាំងតាមរឿងកុននានា ពេលនេះម្ចាស់គណនីហ្វេសប៊ុក កថា​ ជ័យ(ហ៊ុយ យ៉ាឡេង) ដែលជាចាងហ្វាងផលិតកម្មមាតុចក្រ និងជាផលិតករបានបង្ហោះ Teaser Poster ចំណងជើងរឿងមួយដែលគ្រោងនឹងផលិតនៅឆ្នាំ ២០២៥ គឺរឿង «ព្រះបាទជ័យវរ្ម័ន» ដែលលោកបានសរសេររៀបរាប់ថា៖ខ្ញុំបម្រើវិស័យភាពយន្តនេះ ២០ឆ្នាំហើយ ក្ដីប្រាថ្នាធំបំផុតក្នុងជីវិតគឺផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧​ ដល់ពេលហើយ ព្រោះខ្ញុំពាក់កណ្ដាលជីវិតហើយ ខ្ញុំមិនអាចរង់ចាំបានទៀតទេ ទាន់នៅមានកម្លាំង មានបញ្ញា ស្មារតីល្

អ ខ្ញុំសូមអញ្ជើញដល់ផលិតករ តារាភាពយន្តនិងជនរួមជាតិខ្មែរទាំងប្រុសស្រី ចូលរួមផលិតភាពយន្តប្រវត្តិសាស្រ្តនេះជាមួយខ្ញុំបាទ ថវិកាចំណាយផលិតខ្ទង់ ២៨,០០០,០០០,០០០៛ ស្មើនឹង ៧លានដុល្លារសហរដ្ឋអាមេរិក គ្រោងថតភាពយន្តនេះគឺនៅឆ្នាំ២០២៥ ខ្ញុំបាទនឹងចាប់ផ្ដើមបើកទទួលស្វាគមន៍ដល់ជនរួមជាតិទាំងអស់ចូលរួមសហការដោយក្ដីរីករាយ។បន្ទាប់ពីលោកបានបង្ហោះនូវរូបភាពនោះហើយ គេឃើញមានអ្នកគាំទ្រជាច្រើន អន្ទះសារចង់ឲ្យផលិតកររូបនេះ ផលិតរឿងនេះឲ្យបានឆាប់ៗកាន់តែល្អ ម្យ៉ាងវិញទៀតយើងក៏មិនទាន់ដឹងដែលថា រឿងមួយនេះល្អមើលយ៉ាងណានោះទេ គឺមានតែរង់ចាំទស្សនានៅពេលក្រោយទាំងអស់គ្នា៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *