មិនសរសើរមិនបានមែន!!! ដាំបន្លែធម្មជាតិលក់យកប្រាក់ទិញសៀវភៅដាក់បណ្ណាល័យ…(មានវីដេអូ)
មហាជនជាច្រើនមានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យបានធ្វើនូវសកម្មភាពមួយគឺលក់ បន្លែធម្មជាតិ គ្មានជាតិគីមី ដើម្បីយកថវិកា ដែលបានពីការលក់នេះ ទៅទិញសៀវភៅ និងសម្ភារសិក្សាផ្សេងៗដាក់ក្នុងបណ្ណាល័យ ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់សិស្ស ដែលដាក់លក់ជារៀងរាល់ថ្ងៃអាទិត្យ ទីតាំង សួនច្បារក្រុងសំរោង។
បន្លែដែលបានដាក់លក់ ទាំងនោះ រួមមាន ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃក្តោប ត្រកួន និងសាលាដជាដើម ដែលដាំនៅមុខអគារសិក្សាហើយ ថែទាំ ស្រោចទឹក២ដងក្នុងមួយថ្ងៃ ដោយសិស្សថ្នាក់ទី១០ ទី១១ និងសិស្សថ្នាក់ទី១២។ ដូចនេះ សូមបងប្អូន បើបានឃើញហើយ សូមជួយគាំទ្រពួកគាត់ផង។