សូមរាយការណ៍ទៅក្រសួងជាបន្ទាន់!!! បើឃើញគ្រូបង្រៀនយកលុយពីកូនសិស្សនៅក្នុងម៉ោងសិក្សា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសឱ្យសាធារណជនទាំងអស់ផ្តល់ព័ត៌មានមកកាន់ក្រសួងជាបន្ទាន់ បើរកឃើញថា មានករណីគ្រូបង្រៀនយកលុយពីកូនសិស្សនៅសាលាណាមួយ ក្រសួងអប់រំ នឹងចាត់វិធានការតាមផ្លូវច្បាប់។ នេះជាការបញ្ជាក់របស់លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
នៅក្នុងសន្និសិទសារព័ត៌មានស្តីពី វឌ្ឍនភាពលើវិស័យអប់រំនៅព្រឹកថ្ងៃចន្ទ ទី១០ កុម្ភៈនេះ លោក ឌី ខាំប៉ូលី អ្នកនាំពាក្យក្រសួងអប់រំ បានគូសបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការជាបន្ទាន់ទៅលើគ្រូបង្រៀនដែលយកលុយពីសិស្សទាំងនោះ ព្រោះទង្វើនេះខុសពីគោលការណ៍របស់ក្រសួងអប់រំ។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«ក្នុងករណីមួយចំនួន យើងលេចឮនូវព័ត៌មាន១ ឬក៏២ នៅសាលានេះ ឬនៅសាលានោះ បើសិនមានព័ត៌មានបែបហ្នឹង គឺសុំសហការ ជួយផ្ដល់ព័ត៌មានតាមរយៈខ្ញុំផ្ទាល់ក៏បាន តាមរយៈក្រុមអ្នកនាំពាក្យក្រសួងអប់រំក៏បាន» ៕
ប្រភព៖ kbn