មនុស្សស្រលាញ់គ្នាពីរនាក់មិនបានរៀបការ រហូតមានកូន ហើយចង់ធ្វើសៀវភៅគ្រួសារ តើត្រូវធ្វើដូចម្ដេច?

សូមដកស្រង់ពីកម្រងសំណួរចម្លើយពីខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតាមរយៈ GDI Eservices។ សំណួរ៖ សម្រាប់មនុស្សស្រលាញ់គ្នាពីរនាក់មិនបានរៀបការ រហូតមានកូន ហើយចង់ធ្វើសៀវភៅគ្រួសារ តើត្រូវធ្វើដូចម្ដេច?

ចម្លើយ៖ លោកអ្នកត្រូវមានសំបុត្រអាពាហ៍ពិពាហ៍(សេចក្តីចម្លង) ជាមុនសិនទើបអាចស្នើរសុំធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារបាន​​ ។ ម៉្យាងទៀតដើម្បីដាក់ពាក្យស្នើរសុំធ្វើសៀវភៅគ្រួសារបាន លោកអ្នកត្រូវមានឯកសារដូចខាងក្រោម៖ -សៀវភៅស្នាក់នៅ ​ -សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត -សំបុត្រអាពាហ៍ពិពាហ៍ (សេចក្តីចម្លង) ​ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បើមាន) ។ សូមអរគុណ ៕ប្រភព GDI Eservices App

Leave a Reply

Your email address will not be published. Required fields are marked *