ជាមោទនភាពចំពោះខ្មែរយើងណាស់!!! គ្រូនិងសាស្ត្រាចារ្យ ថៃ ច្រើននាក់និយាយថា ” ថៃផ្ទាល់សុំចាញ់សម្ថភាពការសិក្សារបស់និស្សិតខ្មែរ “
ប្រជានិស្សិតថៃពោលសុំខ្មាស់និស្សិតខ្មែរ”ទីក្រុងបាងកកប្រទេសថៃថ្ងៃទី ០៧ មករា ឆ្នាំ ២០២០ និស្សិតខ្មែរ ៥នាក់ ក្នុងចំណោមនិស្សិតខ្មែរ ១៥នាក់ ដែលបានមកបន្តការសិក្សានៅសាកលវិទ្យាល័យរ៉ាមខាំហែង បានបញ្ចប់ការសិក្សា និងទទួលសញ្ញាប័ត្រប្រទានដោយ “ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន” នៃព្រះរាជាណាចក្រថៃ។ ព្រះអង្គម្ចាស់មានបន្ទូលថា “រៀនល្អនឹងបានការងារល្អ សិស្សខ្មែរទៅណាមកណាក៏ឮពាក្យថារៀនពូកែគ្រប់គ្នា”។
ដោយមានការចុះផ្សាយពត៌មានជាច្រើនក្នុងប្រទេសថៃអំពីសមិទ្ធផលក្នុងការសិក្សារបស់និស្សិតខ្មែរ នៃសាកលវិទ្យាល័យរ៉ាមខាំហែង ទេីបធ្វើឱ្យប្រជាជនថៃ សិស្សនិស្សិត គ្រូៗ និងសាស្ត្រាចារ្យជាច្រើននាក់មានការភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់និស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យរ៉ាមខាំហែង ដែលជាសាកលវិទ្យាល័យបេីកតែមួយគត់ក្នុងប្រទេសថៃ (Open University) ដោយចំណាយពេលត្រឹម ៣ឆ្នាំ បញ្ចប់ថ្នាក់បរិញ្ញាបត្រ។
ចំពោះសាកលវិទ្យាល័យបេីកពិតណាស់គឺ “ងាយក្នុងការចុះឈ្មោះចូលរៀន តែពិបាកក្នុងការបញ្ចប់” ចំពោះថ្នាក់បរិញ្ញាបត្រមាននិស្សិតថៃមួយចំនួនចំណាយពេល ៦-៨ ឆ្នាំទេីបបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យរ៉ាមខាំហែង។ ព្រោះការរៀនគឺគ្មានពិន្ទុជួយ រាល់ការបញ្ចប់ការសិក្សាគឺអាស្រ័យលើសមត្ថភាពខ្លួនទាំងស្រុង ទៅរៀនក៏បានមិនទៅក៏បាន គ្មានការចុះឈ្មោះអវត្តមានក្នុងថ្នាក់រៀនដេីម្បីទទួលបានពិន្ទុជួយដូចសាកលវិទ្យាល័យទូទៅឡើយ។
ផ្ទុយស្រឡះពីនិស្សិតខ្មែរដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបេីកដោយចំណាយរយៈពេលត្រឹមតែ ៣-៤ ឆ្នាំប៉ុណ្ណោះ។ មាននិស្សិតបញ្ចប់ការសិក្សាម្នាក់ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាប្រាំនាក់បានទទួល GPA TOP 1 លើជំនាញបរិញ្ញាបត្រអក្សរសាស្ត្រថៃ ដែលធ្វើឱ្យប្រជាជនថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគាត់ ព្រោះប្រជានិស្សិតថៃផ្ទាល់គឺកម្រណាស់នឹងទទួល GPA TOP 1 ពីសាកលវិទ្យាល័យរ៉ាម សូម្បីតែបញ្ចប់ទាន់ពេលមុន ៤ឆ្នាំ ក៏ពិបាកផងដែរនោះ។
ខណៈត្រៀមខ្លួនមុនចូលគាល់ព្រះអង្គម្ចាស់ក្សត្រិយ៍ក្នុងសាលប្រជុំ មានគ្រូ និងសាស្ត្រាចារ្យ ច្រើននាក់និយាយថា
“ថៃផ្ទាល់សុំចាញ់សមត្ថភាពការសិក្សារបស់និស្សិតខ្មែរ”។នេះហើយជាសមិទ្ធផលរបស់កូនខ្មែរប្រជាជនខ្មែរយើងប្រទេសជិតខាងយើងភ្លឺភ្នែកមិនធម្មតាចំពោះភាពជោគជ័យនេះ។ សូមអរគុណចំពោះការអានដល់ចប់ ពីខ្ញុំ Sinoun Justice”៕
ប្រភព៖VJ Sinoun