ឆ្ងាញ់ណាស់!!! វិធីធ្វើលៀសហាល២រសជាតិ និងទឹកអំពិលទុំ!!!

វិធីធ្វើលៀសហាល២រសជាតិ និងទឹកអំពិលទុំ លៀសហាលម្រេចខ្មៅ លៀស ៥កំប៉ុង _ម្រេច 2ស្លាបព្រា _ស្ករស ៤ស្លាបព្រា _អំបិល ២ស្លាបព្រា _ម្សៅស៊ុប ៣ស្លាបព្រា _បីចេង កន្លះស្លាបព្រា _ខ្ទឹមស ១ដុំ វិធីធ្វើ : លាងខ្ទឹមឲ្យស្អាត បុកទាំងសំបកឲ្យបែកល្អ បន្ទាប់មកដាក់ ម្រេច ស្ករ អំបិល បីចេង ម្សៅស៊ុប បុកច្របល់ជាមួយខ្ទឹម រួចយកមកច្របល់ជាមួយលៀស រួចដាក់ហាលនឹងថាសដែក(ឆាប់ឆ្អិន) លៀសហាលម្ទេស _លៀស៥កំប៉ុង _ម្ទេស ២០គ្រាប់ _ខ្ទឹម ២ដុំ _អំបិល ៦ស្លាបព្រា _បីចេង ១ស្លាបព្រា _ស្ករស ១ស្លាបព្រា។

វិធីធ្វើ: បុកខ្ទឹមនឹងម្ទេស ឲ្យបែកល្អ បន្ទាប់មកដាក់ អំបិល ស្ករ បីចេង បុកច្របល់ឲ្យលឿន(ដើម្បីកុំឲ្យជោរទឹក ) រួចយកទៅច្របលជាមួយលៀសឲ្យលឿន រួចដាក់ហាមភ្លាមលើថាសដែក ។ ចំណាំ _លៀសត្រូវត្រាំទឹកយ៉ាងតិច ២ម៉ោងដើម្បីឲ្យវាចេញដី រួចលាងឲ្យស្អាត ។ _ម៉ោងហាលដែលល្អគឺម៉ោង ៩ព្រឹក ដល់ម៉ោង១២ ទៅម៉ោងមួយ ឆ្អិនហើយ។ #ធ្វើទឹកត្រីអំពិលទុំ _លាយអំពិលទុំជាមួយទឹកច្របល់អោយសប់ ដាក់ស្ករ ម្សៅស៊ុប ទឹកត្រី ម្ទេស កូអោយចូលជាតិសព្វ យកខ្ទឹមសបំពងខ្លាញ់អោយក្រហម សឹមចាក់ទឹកអំពិលទុំដែលលាយគ្រឿងឆាអោយឆ្អិនរាងខាប់ល្មមហើយជាស្រេច។ប្រភព៖ មេផ្ទះ Housewife

Leave a Reply

Your email address will not be published.