ចែកគ្នាដឹងផង! ញ៉ាំក្រសាំងទាប ប្រៀបដូចញ៉ាំបន្លែទិព្វ ជួយទប់ស្កាត់ជំងឺមហារីក លើសឈាម កែរោគទឹកនោមផ្អែម…
Peperomia shiny leaveឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida Korthក្រសាំងទាបច្រើនដុះតាមគុម្ព ផ្កា ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់ មានកម្ពស់ជី ១៥ទៅ៣០សម មានដើមសថ្លាស្រួយបៀមជាតិទឹក មានស្លឹកពណ៌បៃតងភ្លឺ និងគ្រាប់ល្អិតៗដូចម្រេចរសជាតិហឺរ។ខ្មែរយើងនិយមបរិភោគជាអន្លក់ ឬឆាត្រឡប់ជាមួយសាច់គោ ក្រសាំងទៀបមានអត្ថប្រយោជន៍សម្រាប់សុខភាព សម្រស់ និងរក្សាជម្ងឺ ដោយសារក្រសាំងទាបមានបរិមាណ Vit Cនិងបេតាការ៉ូទីនខ្ពស់ក្នុងស្លឹកមានសារធាតុ TRINIDATEដែលច្រើនយកមកប្រើជាថ្នាំត្រជាក់។
នៅប្រទេសមួយចំនួនក្រសាំងទាបត្រូវបានយកមកប្រើទម្លាក់ជាតិខ្លាញ់ក្នុងឈាមCholesterol។ស្លឹកក្រសាំងទាបយកមកបុកពូតយកទឹកពិសារបំបាត់ឈឺក្បាល។-បំបាត់ជម្ងឺភ្នែកកន្ទុយថ្លែនGlaucoma-បន្ថយកម្តៅកែរលាក បំបាត់ចុកពោះ-មហារីកសុដន់-ជួយបេះដូង បញ្ចុះទឹកនោម-ព្យាបាលរើម(បុកស្លឹកជាមួយល្មៀត និងម្សៅអង្ករយកទៅបិទទុកចោលមួយយប់)-កែពិស បុស កើតមុន ដោយទប់ស្កាត់ពពួកបាត់តេរី-បំបាត់ឈឺសន្លាក់
-ប្រឆាំងរ៉ាឌីកាល់សេរីទប់ស្កាត់ជម្ងឺមហារីក-ស្លឹកក្រសាំងទាបមិនត្រឹមរក្សាមុនទេ ថែមទាំងជួយ បំប៉នស្បែកឲ្យភ្លឺរលោង(ច្រើនយកស្លឹកដាំទឹកយកមកលាងមុខ)-ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះ និងធ្វើឲ្យសក់ភឺ្លទន់រលោង។បច្ចុប្បន្នមានការផលិតលក់ចេញនៅប្រទេសក្រៅផងដែរ ចំណាំ៖ក្រសាំងទាបជាបន្លែសម្រាប់បរិភោគ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយគ្រាន់ មានគុណសម្បត្តិដល់ការថែរក្សាសុខភាពនិងជំងឺ។
ប្រភព៖ផ្កាយនិស្ស័យ