អាណិតណាស់!!! កូនខ្ចីទើបកើតបាន១៧ថ្ងៃ ជួបការលំបាក មិនមានប្តីជាជំហរគ្រួសារដើម្បីរកប្រាក់មកចិញ្ចឹមកូនប្រពន្ធ
នាថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ ក្នុងហ្វេសប៊ុកឈ្មោះ Thoeun Pnn បានរៀបរាប់ពីស្ត្រីដ៏កំសត់ម្នាក់ ឲ្យតែពេលមានការលំបាក ស្វាមីមិនដែលនៅជិត ដល់ពេលប្រពន្ធមានកំលាំង ទើបត្រឡប់មកវិញ។ ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖
“បេីលោកពូឃេីញវីដេអូនេះពិចារណាហេីយគិតឡេីងវិញ តេីគាត់លំបាកប៉ុណ្ណាត្រូវពពោះហេីយមេីលថែរកូនដល់ទៅប្រាំនាក់ប្រពន្ធយកទាំង២បានហេតុអ្វីមិនមេីលថែរក្សាទាំង២អោយបាន រួមសុខបាន ហេតុអ្វីរួមទុក្ខមិនបាន កូនខ្ចីទេីបកេីតបាន១៧ថ្ងៃ ត្រូវជួបការលំបាក ដែលមិនមានប្តីសម្រាប់ជាជំហរគ្រួសារដេីម្បីរកប្រាក់មកចិញ្ចឹមកូនប្រពន្ធ អោយតែប្រជួបទុកតេីប្តីនៅឯណា គឺប្តីតែងតែរត់បាត់ ពេលប្រពន្ធមានកំលាំងទេីបមកវិញ
ចង់លែង តែខ្លាចកូនខ្លាចជាកូនកំព្រា បេីលោកពូឃេីញវីដេអូនេះពិចារណាហេីយគិតឡេីងវិញ តេីគាត់លំបាកប៉ុណ្ណាត្រូវពពោះហេីយមេីលថែរកូនដល់ទៅប្រាំនាក់ សង្ឃឹមថានឹងមានបងប្អូនសប្បុរសជួយដល់ក្រុមគ្រួសារអ្នកមីងផងចុះ គាត់រស់នៅភូមិអំពិលក្រញ៉ាញ់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បញ្ជាក់អ្នកមីងគ្មានលេខទូរសព្ទ័ទេ នេះជាលេខខ្ញុំ 0976667575. ឬទៅដោយផ្ទាល់តាមអាស័យដ្ឋានខាងលេី អរគុណ”៕