របៀបធ្វើជ្រក់ម្ទេសអាចម៍សត្វទាំងអស់គ្នា!!!

តោះធ្វើជ្រក់ម្ទេសអាចម៍សត្វ – ដាក់ដាំទឹកអោយពុះ រួចដាក់អំបិលចូលទុកអោយត្រជាក់(ដាក់អំបិលអោយរៀងប្រៃតិចទៅ) – បេះទងម្ទេសអោយអស់ លាងអោយស្អាតទុកមួយឡែក – ខ្ទឹមស បកសំបកចេញ (ចង់ដាក់ក៏បាន អត់ក៏បាន)- ដាំទឹកអោយពុះ ដាក់ម្ទេស & ខ្ទឹមសស្រុះប្រហែល 5នាទី – ដាក់ម្ទេស និង ខ្ទឹមសដែលស្រុះរួចចូលក្នុងកែវ ឬ កំប៉ុង កុំដាក់ពេញ ឬ ណែនពេក

-ចាក់ទឹកដែរដាំដាក់អំបិលចូល ហើយគ្រប់អោយជិត – ទុកប្រហែល 2-3ម៉ោង អាចញាំបានហើយ ចំនាំ៖ អាចរក្សាទុកក្នុងទូរទឹកកកក៏បាន ក្រៅក៏បាន តែមិនគួរអោយត្រូវក្តៅពេកទេ ញាំជាមួយអី ? ញាំជាមួយគុយទាវ, ត្រីអាំង, ត្រីចៀន ….. តែត្រូវថែមស្ករបន្តិច ម្សៅស៊ុបបន្តិចផង (យកល្អមិនបាច់ដាក់ម្សៅស៊ុបក៏បាន ខ្លាចប៉ះពាល់សុខភាព)។

ប្រភព៖ លីតា

Leave a Reply

Your email address will not be published. Required fields are marked *