វៀតណាម ផ្ទុះជំងឺផ្តាសាយបក្សីH5N6 ងាប់មាន់អស់ជាង២ពាន់ក្បាល!!!
អង្គការសុខភាពពិភពលោក (OIE) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានឲ្យដឹងកាលពីថ្ងៃអង្គារទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ថាប្រទេសវៀតណាម បានរាយការណ៍ពីការផ្ទុះនៃជំងឺផ្តាសាយបក្សី H5N6 នៅក្នុងភូមិមួយនៅភាគខាងជើងនៃប្រទេស។ នេះបើតាមការដកស្រង់របាយការណ៍ពីក្រសួងកសិកម្មវៀតណាម។
យោងតាមរបាយការណ៍ដដែលបាននិយាយថា វីរុសនេះត្រូវបានគេរកឃើញនៅក្នុងហ្វូងសត្វបក្សីចំនួន៣០០០ក្បាល ស្ថិតនៅក្នុងភូមិ Duc Yen ស្រុក Dong Trieu ខេត្ត Quang Ninh ភាគខាងជើងនៃប្រទេសវៀតណាម ហើយជំងឺនេះបានស ម្លា ប់បក្សីអស់ចំនួន ២២០០ក្បាលផងដែរ។អត្ថបទ៖ kbn