ជប៉ុនឡើងឈរលេខរៀងទី២ ជាប្រទេសដែលមានអ្នកឆ្លងវីរុសកូរ៉ូណាច្រើនជាងគេបន្ទាប់ពីចិន!!

គិតត្រឹមព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា បានកើនឡើងដល់​៥៦៣​នាក់​ហើយ ខណៈ​ដែល​អ្នកកំពុង​ផ្ទុកជំងឺ​មួយ​នេះបានកើនឡើងដល់ជាង២៨,០០០នាក់​។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA នៅមុននេះបន្ដិច។​ក្នុង​ចំនួន​អ្នក​ផ្ទុក​មេរោគ​ទាំង​អស់​នោះ​ដែរ ​គឺ​ឃើញថា​​ប្រទេស​ជប៉ុនបាន​ឈរ​នៅចំណាត់ថ្នាក់​លេខ​២​បន្ទាប់​ពី​ចិន ​ដោយ​បច្ចុប្បន្ន​នេះ​ជប៉ុន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កើនដល់​៤៥​នាក់​ហើយ បន្ទាប់ពីបានរកឃើញអ្នកឆ្លងមេរោគនេះចំនួន ១០ បន្ថែមទៀតកាលពីម្សិលមិញ។

ការកើនឡើងនេះបន្ទាប់ពីប្រទេសជប៉ុន​បាន​ឃាត់​និង​ត្រួត​ពិនិត្យ​កប៉ាល់​មួយ​គ្រឿង​ដែល​ចូល​ចត​នៅ​កំពង់​ផែ Yokohama ដែល​ផ្ទុក​មនុស្ស​៣ ៧០០​នាក់ក្រោយសង្ស័យថាមានអ្នកផ្ទុកវីរុសនេះ។ ​ក្នុងនោះ​ជប៉ុន​បាន​យក​មនុស្ស​៣០០​នាក់​មក​ពិនិត្យ​មើល​ដើម្បី​ស្វែង​រក​មេរោគកូរ៉ូណានេះ​។ ក្រោយពីធ្វើការពិនិត្យរួចមកពួកគេ​បានរក​ឃើញ​មនុស្ស​ផ្ទុក​មេរោគកូរ៉ូណាមែន ​ដោយ​មាន​ចំនួន​១០​នាក់​បន្ថែម​ទៀតដែលធ្វើឲ្យអ្នកផ្ទុគវីរុសនេះនៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ចំនួន ៤៥ នាក់ និងកា្លយជាប្រទេសទី២ ដែលមានអ្នកឆ្លងមេរោគនេះច្រើនជាងគេបន្ទាប់ពីប្រទេសចិន៕business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *