រកឃើញតោថ្ម៤ដែលកប់នៅក្នុងដីបន្សល់នូវទ្រង់ទ្រាយដើមគ្មានខូចខាតត្រង់ណា…
ថ្មីៗនេះក្រុមជាងសហគមន៍ប្រាសាទបន្ទាយឆ្មារបានធ្វើកំាណាយដើម្បីរៀបចំកំពង់ទឹកបុរាណឡើងវិញនៅប្រាសាទមេបុណ្យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ក្នុងនោះដែរ ក្រុមអ្នកធ្វើកំណាយបានរកឃើញតោថ្មចំនួន៤ដែលតោមួយមានទម្ងន់ប្រមាណមួយតោន ហើយមានតោមួយដែលនៅស្អាតទ្រង់ទ្រាយដើមមើលទៅពិតជាអស្ចារ្យ។តោថ្មទាំងនេះត្រូវបានគេនិយាយថា បានធ្វើឡើងក្នុងរចនាបទសម័យអង្គរជាប្រភេទថ្មភក់។ គួរកត់សម្គាល់ដែរថា ការធ្វើកំណាយនេះគឺក្រោមការឧបត្ថម្ភគាំទ្រពីលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន៕