អានហើយទប់ទឹកភ្នែកមិនជាប់ទេ ពីមុនធ្លាប់ខ្មាស់គេ ពេលប៉ាជិះម៉ូតូនេះមកយកកូនចេញពីរៀន…
នៅក្នុងឆាកជីវិតមនុស្ស គឺមិនអាចគេចផុតនោះឡើយ ប៉ុន្ដែមុននឹងចាកចោលពិភពលោកដ៏ស្រស់បំព្រងនេះ ក៏សូមត្រឹមរួមរស់នៅជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន អោយបានពាក់កណ្ដាលនៃជីវិតសិន ប៉ុន្ដែទ្វីបលោកអប្រិយ បានផ្ដាច់ជីវិតអ៊ុំប្រុសម្នាក់ ដោយបន្សល់ទុកនូវ កូនស្រីជាទីស្រលាញ់របស់គាត់ អោយរស់នៅទាំងសោកសង្រេង និងនឹកនាដល់លោកប៉ា គ្មានថ្ងៃបំភ្លេចបាន។
ក្នុងនោះដែរ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ប្អូនស្រីម្នាក់ ដែលមានឈ្មោះ Channimol KH បានបង្ហោះសារមួយឃ្លា ដែលធ្វើឲ្យមហាជន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការរំជួលចិត្ដជាខ្លាំង ដោយមានខ្លឹមសារទាំងស្រុងថា៖”ពីមុខធ្លាប់មានកូនចិត្តមួយខ្មាស់គេពេលប៉ាជិះម៉ូតូនេះមកយកកូនចេញពីរៀន ព្រោះរៀននៅសាលាថ្លៃគេម្នាក់ៗមានឡានមកយកគ្រប់ៗគ្នា។ តែពេលជិះម៉ូតូនិងហេីយមានអារម្មណ៏កក់ក្តៅណាស់ សុវត្ថិភាពទៀត ព្រោះប៉ាជាអ្នកមកយកផ្ទាល់ទាំងមិត្តភក្តិខ្លះបានត្រឹមអ្នកបេីកឡានមកយកទេ។ បេីគិតទៅម៉ូតូនិងហេីយដែលជួយរកសុីមួយប៉ាអោយបានមានលុយអោយកូនរៀនសាលាល្អ សាលាថ្លៃព្រោះ ខ្លាចកូនល្ងង់។
ម៉ូតូនិងហេីយដែលប៉ាជិះឌុបកូនទៅគ្រប់កន្លែងកូនត្រូវទៅ ជូនទៅរៀន ជូនទៅដេីរលេង ជូនទៅពេទ្យ ជូនទៅសំភាសការងារ ជូនទៅធ្វេីការ ទៀបភ្លឺផង កណ្តាលថ្ងៃក្តៅផង។ តែឥលូវម៉ូតូនេះចាស់ហេីយបានត្រឹមតែទុកតាំងកំដររូបថតប៉ាទេ។ កូនសុំទោសដែរធ្លាប់មានកូនចិត្តមិនល្អបេីអាចកូនចង់ជិះម៉ូតូមួយនេះជាមួយប៉ាគ្រប់ទីកន្លែងទៀតបានទេ ទៅណាក៏បានដែរកូនចេញលុយចាក់សាំងអោយណាអោយតែប៉ាអ្នកឌុបកូនទៀត”។
ប្រភព៖ khosja