ព្រឹត្តិការណ៍សម្ដែងល្ខោនខោល ដ៏ធំនៅឆ្នាំ២០២០ អាចឈប់វិញ ព្រោះខ្វះការគាំទ្រ…

ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏ធំ ប្រចាំឆ្នាំ ២០២០ កំពុងមានបញ្ហាប្រឈមហើយ ខណៈពេលវេលាដែលបានកំណត់ក្នុងការសម្តែងជិតចូលមកដល់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រឹត្តិការណ៍នេះគ្រោងនឹងសម្តែង នៅថ្ងៃទី ២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលមានតួសម្តែងប្រមាណជាង ២០០នាក់ នឹងចំថ្ងៃអបអរខួប ២ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលរបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់គណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់របស់លោកគ្រូ ស៊ុប ស័ក្ខរា នាយកសាលាហ្វូណន នឹងជាប្រធានបង្កើតព្រឹត្តិការណ៍នេះ បានអះអាងថា ក្នុងថ្ងៃកម្មវិធីនោះនឹងមានការសម្ដែង សិល្ប:បុរាណខ្មែរគ្រប់ទម្រង់ ដូចជា ល្ខោនខោល ល្ខោនស្បែក របាំអប្សរា ល្ខោនព្រះរាជទ្រព្យ ចាប៉ីដងវែង ក្បាច់គុនបុរាណខ្មែរល្បុក្កតោ និង មានការដាកតាំងពិពណ៌ ផ្សេងៗ ជាច្រើនទៀត ក្នុងន័យលើកកម្ពស់សម្បត្តិវប្បធម៌ខ្មែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកចំពោះ បញ្ហាប្រឈមធំបំផុតសម្រាប់ព្រឹត្តិការណ៍នេះ ត្រូវបានលោកគ្រូ ស៊ុប ស័ក្ខរាបញ្ជាក់ថា នៅកង្វះសម្ភារមួយចំនួនធំ ដូចជា ឈុតមេទ័ពស្វា និង យក្ស ខណៈឈុតមេទ័ព ក្នុងមួយឆុតៗ ចំណាយមិនក្រោម ៨០០ ទៅ ១០០០ដុល្លារនោះទេ។

ដោយហេតុកង្វះឈុតមេទ័ពស្វា និង យក្សនេះ ពីព្រោះលោកគ្រូ មានគម្រោងនៅក្នុងព្រឹត្តិការណ៍សម្តែង រឿងរាមកេរ្តិ៍ ត្រង់ឈុត ចម្បាំងក្រុងរាពណ៍ ដោយក្នុងរឿងនេះមានការប្រយុទ្ធគ្នា រវាង មេទ័ពស្វា និង យក្ស ដែលមានសិល្បករចូលរួមសម្ដែងទាំងអស់ជាង២០០អ្នក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមជម្រាបថា កាលពីអំឡុងឆ្នាំ ២០១៩ ក្នុងកិច្ចសម្ភាសន៍ជាមួយ CPC NEWS លោកគ្រូក៏បានលើកឡើងថា ក្រុមការងារល្ខោនខោល ដើម្បីអាចឲ្យព្រឹត្តិការណ៍ដ៏ធំមួយនេះសម្រេចទៅបាន ក្រុមការងារបានបង្កើតជាមូលនិធិ ១ពាន់រៀលផង យុទ្ធនាការលក់អាវយឺតផង ដើម្បីទ្រទ្រង់ឲ្យកើតមានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។មនុស្សអាចស្លាប់ តែ វប្បធម៌មិនអាចស្លាប់ឡើយ សូមចូលរួមលើស្ទួយសម្បត្តិវប្បធម៌របស់ខ្មែរយើងឲ្យបានគង់វង្ស ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ៖ cpcnews

Leave a Reply

Your email address will not be published. Required fields are marked *