ល្អមែន!!! ផ្ទះសំបុកត្រចៀកកាំមួយ រកចំណូលបានរាប់ពាន់ដុល្លារាល់ខែ

ចាប់ផ្តើមពីទុន៧ម៉ឺនដុល្លារ និងទីតាំងល្អមួយកន្លែង ដូចជាតំបន់ក្បែរមាត់ទឹក និងជិតជើងភ្នំជាដើម លោកអ្នកអាចសង់ផ្ទះត្រចៀកកាំ ដែលមានឱកាសទទួលបានផលខ្ពស់មួយហើយ។ លោកម៉ុយ ឡាត់ជាម្ចាស់អាជីវកម្មលក់សម្ភារៈផ្ទះត្រចៀកកាំ បានប្រាប់ថា គាត់ជាអ្នកម៉ៅការធ្វើផ្ទះត្រចៀកកាំនេះច្រើនឆ្នាំមកហើយ ដោយមានអ្នកវិនិយោគតាមខេត្តនានាដូចជាសៀមរាប និងពោធិ៍សាត់ជាដើមបានជួលគាត់សាងសង់ផ្ទះត្រចៀកកាំនេះ។

លោកម៉ុយ ឡាត់ជាម្ចាស់អាជីវកម្មលក់សម្ភារៈផ្ទះត្រចៀកកាំ និងជាអ្នកម៉ៅការផង បានពន្យល់ថា ក្រោយពីចំណាយធ្វើអគារ និងសម្ភារៈបន្ទាប់បន្សំ ម្ចាស់ផ្ទះត្រចៀកកាំនឹងផ្តើមទទួលបានកម្រៃមកវិញចាប់ពី៧០០ដុល្លារ រហូតដល់ជាង២ពាន់ដុល្លារក្នុងមួយគីឡូក្រាម។

ប៉ុន្តែយ៉ាងណាក្តី ម្ចាស់ផ្ទះត្រចៀកកាំត្រូវមានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការមើលថែជាប់ជាប្រចាំ ឲ្យត្រូវតាមស្តង់ដារ ដើម្បីទទួលបានទឹកមាត់ត្រចៀកកាំក្នុងបរិមាណច្រើន និងឆាប់ទទួលបានផល។ ពិសេសមិនត្រូវអនុវត្តន៍ខុសគោលការណ៍ជាដាច់ខាត ដែលនាំឲ្យសត្វត្រចៀកកាំមិនមកនៅ និងខាតបង់។ម្ចាស់អាជីវកម្មលក់សម្ភារៈផ្ទះត្រចៀកកាំរូបនេះ ពន្យល់ថា អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំត្រូវការរង់ចាំរហូតដល់មួយឆ្នាំ ហើយក្នុងឆ្នាំដំបូងនោះទទួលទិន្នផលត្រឹមខ្ទង់រយដុល្លារ រហូតដល់ឆ្នាំទីពីរទើបអាចប្រមូលខ្ទង់ពាន់ដុល្លារ ហើយកើនឡើងលើសពីនេះទៅទៀត៕

ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *