ស៊ែរឲ្យកូនចៅគាត់បានដឹងផង!!! ស្រ្តីចំណាស់ម្នាក់ វង្វេងក្នុងព្រៃអត់បាយអត់ទឹក៣ថ្ងៃហើយ
ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចប្រទះឃើញវង្វេងនៅក្នុងព្រៃ អត់បាយអត់ចំនួនបីថ្ងៃហើយ កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ស្រ្តីដែលវង្វេងផ្ទះសម្បែងនេះ មានឈ្មោះយូ អេង អាយុ៥១ឆ្នាំ ទីលំនៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
ស្រី្តរូបនេះ បានប្រាប់សមត្ថកិច្ចថា គាត់វង្វេងនៅក្នុងព្រៃរយៈពេល៣ថ្ងៃមកហើយ ដោយអត់បាយក្រហាយទឹកធ្វើឲ្យគាត់អស់កម្លាំងជាខ្លាំង ស្ទើរតែដួលសន្លប់ទៅហើយ តែសំណាងល្អ ត្រូវកម្លាំងសមត្ថកិច្ចប្រទះឃើញជួយសង្គ្រោះជីវិតគាត់ពេលវេលា។
ក្រោយប្រទះឃើញ ស្ត្រីចំណាស់ខាងលើត្រូវសមត្ថកិច្ច នាំមកកាន់ប៉ុស្តិ៍នគរបាលក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យហូបបាយផឹកទឹក និងរង់ចាំក្រុមគ្រួសារមកទទួលត្រឡប់ទៅវិញ៕ប្រភព៖ kbn