អូនពេទ្យចុះស្តារ ជួបបងពេទ្យជាអ្នកបង្រៀន រហូតដល់បាក់ចិត្តស្រលាញ់សិស្សស្តារ ដោយសារតែមូលហេតុដ៏សាមញ្ញមួយ
ពេលខ្លះមនុស្សពីរនាក់មិនដែលស្គាល់គ្នាសោះ បែរជាអាចក្លាយជាប្តីប្រពន្ធនិងអាចរស់នៅជាមួយគ្នាដ៏ចាស់សក់ស្កូវផងដែរ តើវាជារឿងដែលចៃដន្យឬ? ដោយឡែក ក្រឡេកមកមេីលគូស្នេហ៏មួយគូនេះវិញ ពិតជាមាននិស្ស័ជាមួយគ្នាណាស់ ទើបបានជាបណ្តាលឲ្យមកជួបគ្នា ទាំងដែលអ្នកទាំងពីរមិនដែលបានស្គាស់គ្នាពីមុនមកនោះ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ សុីថុន វឌ្ឍនា ដែលត្រូវជាកូនកំលោះបានសម្តែងនូវអារម្មណ៍រំភើបរីករាយជាខ្លាំង បន្ទាប់ពីបានជួបគូជីវិតដែលមានរូបសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់បែបនេះ។ ទន្ទឹមនឹងនេះដែរ ម្ចាស់គណនីរូបនេះ ក៏បានមានការរៀបរាប់ឲ្យដឹងពីប្រវត្តិស្នេហាឈានដល់ការជួបគ្នារបស់អ្នកទាំងពីរ ដោយមានអត្ថន័យរៀបរាប់ដូចតទៅ៖
«អរគុណមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានធ្វើឲ្យពួកយើងជួបគ្នា។ អូនពេទ្យចុះស្តារ ជួបបងពេទ្យជាអ្នកបង្រៀន មកស្តារមិនចេះអីសោះគ្រាន់តែកាច់អំពូលថ្នាំក៏ឲ្យមុតដៃដែល ឈាមរហាចធ្វើឲ្យគ្រូរុំរបួសឲ្យ រហូតដល់បាក់ចិត្តស្រលាញ់សិស្សស្តារ។ លង់ស្នេហសិស្សស្តារ 02.02.2018-02.02.2020»។
ទន្ទឹមនឹងរឿងរ៉ាវប្រវត្តិស្នេហាខាងលើនេះដែរ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមហាជនជាច្រើន និងមានសារជូនពរដល់អ្នកទាំងជាបន្តបន្ទាប់ផងដែរ។ ជាមួយគ្នានេះ ក្រុមការងារ Khmer Osja ក៏សូមជូនពរឲ្យអ្នកទាំងពីរ បន្ទាប់ពីរៀបការរួច នឹងស្រលាញ់គ្នាជារៀងរហូត ជាពិសេសទទួលបាននូវសុភមង្គលយ៉ាងពិតប្រាកដក្នុងជីវិត។
ប្រភព៖ khosja