របៀបធ្វើនំ នំលម្អងចេក!!!

គ្រឿងផ្សំ:អង្ករដំណើប សាច់ដូងខ្ចីរលាក់ទឹក ម្សៅលាជម៉ដ្ឋ ស្លឹកចេក។វិធីធ្វើ៖នំលម្អងចេកធ្វើពីម្សៅអង្ករដំណើបស្ងួត ដែលគេកិនរួចសង្កត់ច្របាច់ច្រោះយកទឹកចេញហើយហាលថ្ងៃឲ្យស្ងួតល្អ។

ម្សៅនោះត្រូវបានគេប្រើកន្ត្រងរោយឲ្យម៉ដ្ឋ រួចដាក់ចម្អិនលើខ្ទះក្តៅឲ្យវាមានរាងសំប៉ែត ហើយបន្ទាប់មកទើបគេចាក់សាច់ដូងផ្អែមច្របល់ចូលជាមួយ មុននឹងខ្ចប់ដោយបន្ទះម្សៅអង្ករដំណើបនោះ។ នៅពេលដែលគេចម្អិននំលម្អងចេករួចរាល់ហើយ ទើបគេយកវាទៅប្រឡាក់ជាមួយម្សៅលាជម៉ដ្ឋ។គេអាចកាត់ស្លឹកចេកទ្រវែងៗទំហំធំជាងនំបន្តិចដើម្បីទ្រាប់វា ជាការរួមចំណែកផ្ដល់សោភ័ណភាពភាពងាយស្រួលដល់ការតម្រៀបដាក់ចាន និងការទទួលទាន។

Leave a Reply

Your email address will not be published. Required fields are marked *