របៀបធ្វើនំ ចាក់អំបែងស្នូល!!!

ប្រិយមិត្តទាំងអស់គួរតែនាំគ្នាឈប់ហៅថា នំបាញ់ឆែវ ទៅគួរតែហៅ នំចាក់អំបែងស្នូលវិញ ព្រោះនំបាញ់ឆែវជាភាសាអណ្ណាម នំចាក់អំបែងមានដូចជា៖ នំចាក់អំបែងប្រៃ(លាយអំបិលឡមៗ ជួបលាយកំពឹស ជួបក៏លាយផ្កាស្នោ),នំចាក់អំបែងផ្អែម(លាយសាច់ដូងនិងស្ករក្រហមឬស្ករស),ចាក់អំបែងស្នូល(ស្នូលតាមចំណូលចិត្តអាចជាសាច់ត្រី,សាច់ជ្រូក,សាច់មាន់តាមចំណូលរៀងៗខ្លួន)។

តោះឥឡូវសុំប្រិយមិត្តអានរបៀបធ្វើនំចាក់អំបែងស្នូល ទាំងអស់គ្នា។នំចាក់អំបែងស្នូលគឺ​ជា​អា​ហារ​ដែល​គេ​តែង​តែ​ធ្វើ​ញាំ​​​​​ហើយ​​គេ​យក​វា​ជំ​នួ​ស​បាយ​​ម្តង​ម្កាល​ផង​​ដែល។ហើយ​នៅ​ពេល​មាន​កម្ម​វិ​ធី​ជួប​ជុំ​មិត្ត​ភ័ក្ត​បង​ប្អូន​ ឬ​ក៏​មាន​កម្ម​វិ​ធី​បន្តិច​បន្តួច​ក៍​គេ​តែង​ធ្វើ​ញាំ​ដែរ​ ​ខាង​ក្រោម​នេះ​ជា​គ្រឿង​ផ្សំ​និង​វិធី​ធ្វើ៖

+ គ្រឿងផ្សំ-បង្កង ៥០០ ក្រាម បកសំបកយកក្បាលចេញ-សាច់ជ្រូក ៥០០ ក្រាម ចិញ្ច្រាំ- ម្សៅអង្ករ ៥០០ ក្រាម-ល្មៀត ១ ស្លាបព្រាកាហ្វេ (ម្សៅ)-ខ្ទះដូង ៤០០ មីលីលីត្រ-ខ្ទឹមបារាំង ២ ដុំ ១ ឆាលាយសាច់ ១ ​ធ្វើ​ស្នូល​ ហាន់ជា​ចំណិតៗ-ស៊ុត ២ គ្រាប់-អំបិល កន្លះស្លាបព្រាកាហ្វេ – ម្រេច កន្លះស្លាបព្រាកាហ្វេ -ម្សៅស៊ុបមាន់ ១​ស្លាបព្រាកាហ្វេ -ប្រេងឆា (ម្តង ១ ស្លាបព្រាកាហ្វេ) -ទឹក ១ លីត្រ – សាឡាត់ បេះលាងទឹកឲ្យស្អាត – ត្រសក់ ២ ផ្លែ ចិតបណ្តោយជាចំណិតៗ – ជីអង្កាម បេះលាងទឹកឲ្យស្អាត – សណ្តែកបណ្តុះ ៥០០ ក្រាម

+វិធីធ្វើ៖១. ជា​ដំ​បូង​អ្នក​ត្រូវ​យក​ទឹក ១ លីត្រ ​លាយ​ជា​មួយ​នឹង​ម្សៅ ៥០០ ក្រាម​បន្ទាប់​មក​កូរ​បញ្ចូល​គ្នា​បន្តិច​សិន​រួច​បន្ថែម​​ស៊ុត ២​ គ្រាប់,​ល្មៀត ១ ស្លាបព្រាកាហ្វេ,​ ខ្ទិះដូង​ ៤០០ មីលីលីត្រ​, អំបិល កន្លះស្លាបព្រាកាហ្វេ​កូរ​បញ្ចូល​​គ្នា​ទាំង​អស់​រហូត​ទាល់​តែ​រលាយ​ចូល​គ្នា​សប់​ល្អ​។២. ​ដាក់​ឆ្នាំង​ឆា​ខ្ទឹម​បា​រាំង​ឲ្យ​ឆ្អិន​បន្ទាប់​មក​ដាក់​សាច់​ជ្រូក​ចូល​ឆា​ពី​ទៅ​បីត្រឡប់​រូច​ក៍​បន្ថែម ​ម្សៅ​ស៊ុប​មាន់ ១ ស្លាបព្រាកាហ្វេ, ​ម្រេច កន្លះស្លាបព្រាហ្វេ​ (អ្នក​អាច​បន្ថែម​អំ​បិល​បន្តិច​ក៍​បាន​ដែរ)​ រួច​ហើយ​ក៍​ឆា​រហូត​ទាល់​តែ​ឆ្អិន​។

៣.ដាក់​ប្រេង​ឆា ១ ​ស្លាប​ព្រាកាហ្វេ ​ចូល​ក្នុង​ឆ្នាំង​ខ្ទះ​រួច​ទុក​ឲ្យ​ក្តៅ​បន្តិច​សិន​ទើប​បន្ថែម​ម្សៅ​ដែល​បាន​លាយ​រួច​ចូល​ទៅ​ក្នុង​ឆ្នាំង​ខ្ទះ ១ វេក ​វាច​ឲ្យ​ស្មើ ​ឬ​ក៍​អាច​លើក​ខ្ទះ​ក្រ​លេង​ក៍​បាន​រួច​បន្ថែម ​បង្កង​,សាច់ឆា,​សណ្តែកបណ្តុះ, ​ខ្ទឹមបារាំង​ ដាក់​នៅ​ម្ខាង​ងាយ​ស្រួល​ក្នុង​ការ​យក​ម្ខាង​ទៀត​គ្រប​ពី​លើ​​រួច​គ្រប​ប្រ​ហែល​ជា ​២-៣ នាទី ​យក​ម្ខាង​ទៀត​គ្រប​ទៅ​ម្ខាង​ទៀត​ដែល​មាន​ស្នូល​រួច​ហើយ​គ្រប​មួយ​ភ្លេច​ក៍​ត្រ​ឡប់​ម្ខាង​ទៀត​គ្រប​រហូត​ស្នូល​ខាង​ក្នុង​ឆ្អិន​នោះ​អ្នក​និង​ទទួល​បាន​ នំចាក់អំបែងស្នូល។​

+គ្រឿង​ផ្សំធ្វើទឹកគ្រឿង ៖ -ម្ទេស ៤ គ្រាប់ ហាន់តូចស្តើងៗ – ខ្ទឹមស ២ កំពឹស ហាន់ល្អិតៗ – ស្កសរ ៤-៥ ស្លាបព្រាបាយ -ទឹកក្តៅ ៥ ស្លាបព្រាបាយ -ក្រូចឆ្មា ១ ផ្លែ – ទឹកត្រី ៥-៦ ស្លាបព្រាបាយ -ការ៉ុត ១ មើម ​ចិត​ជា​ចំ​ណិត​តូចៗ​ (ឬ​ប្រើ​សំភារៈ​ឆូត)​ដាក់​ចូល​ក្នុង​ទឹក​គ្រឿង​ខ្លះ ​និង​ទុក​ផ្ទាប់ជាមួយ​ខ្លះ​នៅ​ពេល​ញាំ។ ចំណាំ៖ អ្នក​ត្រូវ​មាន​ចាន​គោម​តូច​ល្មម​មួយ​យក​មក​លាយ​គ្រឿង​ហើយ​កូរ​បញ្ចូល​គ្នា​ឲ្យ​រលាយ​សប់​ដែល​មាន​។

Leave a Reply

Your email address will not be published. Required fields are marked *