ស្អាតណាស់!!! នារីខ្មែរម្នាក់ គ្រោងឈុតអប្សរា សមសួន ទន់ភ្លន់ដូចនារីអប្សរាក្នុងរបាំ
ហ្វេសប៊ុក ៖ ប្លែកភ្នែកសាជាថ្មីម្តងទៀតបន្ទាប់ពីមហាជនបានឃើញនិងគយគន់នៅសម្រស់របស់ក្មេងស្រីម្នាក់ដែលមានមានឈាមជ័រជាកូនខ្មែរម្នាក់ ហើយត្រូវបានគ្រងនៅឈុតបុរាណរបស់នារី ដែលមានភាពប៉ិនប្រសប់ក្នុងសឝិល្បៈរបាំនៅកាលពីសម័យដើមនោះគឺ ឈុតអប្សរា ។
ជាមួយគ្នានេះដែរក្មេងស្រីដែលគ្រោងឈុតអប្សរានេះ នាងហាក់បីដូចជាធ្វើឲ្យមនុស្សមួយចំនួន នឹកឃើញរឿងរ៉ាវចាស់ៗជាច្រើនដែលពួកគេធ្លាប់ដឹងនិងធ្លាប់បានស្វែងយល់ដែលមានការពាក់ព័ន្ធជាមួយនិង អប្សរា ។សូមរំលឹកបងប្អូនបន្តិចផងដែរថា ៖
អប្សរាជាភាវៈអរូបី ពួកគេលេចចេញមកជាស្ត្រីក្មេង មានរូបសំរស់ស្អាត ដែលមានភាពប៉ិនប្រសប់ក្នុងសឝិល្បៈរបាំ រូបភាពអប្សរា ត្រូវបានគេរកឃើញនៅក្នុងប្រាសាទនានា របស់ជ្វាបុរាណ សង់កាលពីសម័យអធិរាជ សៃលេន្ទ្រៈ ដល់ចក្រភព មជបហិត។
ចង់ជ្រាបកាន់តែច្បាស់បងប្អូនអាចធ្វើការស្រាវជ្រាវដោយខ្លួនឯង សូមអភ័យទោស និងសូមទទួលគ្រប់ការកែតម្រូវចំពោះកំហុសឆ្គងនៅក្នុងការបកស្រាយនេះ សូមអគុណ ៕
ប្រភព៖camnewsonline