មិនគួរឲ្យជឿសោះ!!! រថយន្តរបស់ស្វីសអាចបើកក្រោមទឹកបាន… (មានវីដេអូ)
ក្រុមហ៊ុនផលិតរថយន្តរបស់ស្វីស Rinspeed កន្លងទៅបានបង្ហាញរថយន្តម៉ូដែលថ្មីមុជទឹករបស់ខ្លួន sQuba ដែលជារថយន្តដំបូងនៅលើពិភពលោក ដោយមានមុខងារ ៣ ផ្សេងគ្នា ដាច់ដោយឡែក ។រថយន្ត sQuba វាមានសមត្ថភាពដ៏អស្ចារ្យ មិនត្រឹមតែ អាចបើកនៅលើ ផ្លូវថ្នល់ដោយស្វ័យប្រវត្តិ ប៉ុណ្ណោះទេ ។ ប៉ុន្តែវាអាចផ្លាស់ប្តូររូបរាង បើកបរលើទឹក និង មុជក្រោមទឹកដល់ជម្រៅ ១០ម៉ែត្រ ។
លទ្ធភាពអាចធ្វើឲ្យ sQuba អាចរំកិលខ្លួនទៅមុខ ដោយសារតែម៉ូទ័រអគ្គិសនី ជំរុញកម្លាំងបង្វិលទៅកាន់ស្លាប់ចក្រ ទាំងពីរ ។ ក្នុងអំឡុងពេលវាមុជក្រោមផ្ទៃទឹក រថយន្ត sQuba នេះ តម្រូវឲ្យ អ្នកបើកបរ និងអ្នករួមដំណើរ ត្រូវពាក់ខ្យល់អុកស៊ីសែន ដែលបំពាក់ជាប់នឹងរថយន្តស្រាប់ ដើម្បីបង្កឲ្យងាយស្រួលដក ដង្ហើមនៅក្រោមផ្ទៃទឹក ៕