របៀបធ្វើនំពុម្ពខ្មែរ!!! ស៊ែរគាំទ្រផងបានទេ…
គ្រឿងផ្សំ៖ – ម្សៅអង្ករ ៣៥០ក្រាម – ម្សៅមី ៣ស្លាបព្រាបាយ – ស៊ុត ២គ្រាប់ – ខ្ទិះដូង ១ចានចង្កឹះ – ស្ករស កន្លះចានចង្កឹះ – សាច់ដូងកោស កន្លះចានចង្កឹះ – អំបិល កន្លះស្លាបព្រាកាហ្វេ – ប្រេងឆា
+ វិធីធ្វើ៖ ១. មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន។ ២. យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា។
៣. យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យរលាយសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនិងសាច់ដូង។ ៤. កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០នាទីសិន។ ៥. ១០នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច៕
ប្រភព៖ លីតា