កំសត់ណាស់!!! រកឃេីញសពហើយតែអត់លុយធ្វេីបុណ្យទេ​ព្រោះឪពុកទេីបស្លាប់៣ខែមុន​ហេីយគ្រួសារក្រីក្រទៀត

កាលពីថ្ងៃទី២៦.០១.២០២០វេលាម៉ោង១៦.៣០នាទីនៅចំណុចក្នុងទន្លេមេគង្គស្ថិតនៅក្នុងភូមិពាមឃុំរការកោង១ស្រុកមុខកំពូលខេត្តកណ្ដាល​មាន​ករណី​លិចទូកមួយបាន​កេីត​ឡេីង​ខណៈដែល​មានមនុស្សមួយក្រុមមានគ្នាប្រហែល១២នាក់បានជិះទូកលេងបំរុងឆ្លងទៅលេងកោះស្នេហាប៉ុន្តែជិះចេញបានប្រហែល១០ម៉ែត្រទូកក៏បានលិចទៅក្នុងទឹកបណ្ដាលបាត់មនុស្ស២នាក់៖

១.ឈ្មោះយឿនស្រីពេជ្រភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរមានទីលំនៅខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។២.ឈ្មោះស្រីណាភេទស្រីអាយុ១៨ឆ្នាំមានទីលំនៅខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។​លុះ​មកដល់​ថ្ងៃ​ទី២៨.០១.២០២០វេលាម៉ោង១៥.០០នាទី​ក្រុមគ្រួសារនិងសមត្ថកិច្ចបានស្វែងរកឃើញសាកសពជនរងគ្រោះ០១នាក់៖ឈ្មោះយឿងស្រីពេជ្រភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរក្រឡុកស្រាមានទីលំនៅភូមិឃ្លាំងសាំងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវរាជធានីភ្នំពេញនៅចំណុចក្នុងទឹកទន្លេមេគង្គលើចម្ងាយពីកន្លែងកើតហេតុប្រហែល២៥០ម៉ែត្រ(ខាងក្រោមកន្លែងកើតហេតុ)ចម្ងាយប្រហែល៧០ម៉ែត្រ។​

លុះដល់វេលាម៉ោង១៨.១៥នាទីក្រុមគ្រួសារនិងសមត្ថកិច្ចបានស្វែងរកឃើញសាកសពជនរងគ្រោះម្នាក់ទៀត៖ឈ្មោះតុនឌីណាភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរក្រឡុកស្រាមានទីលំនៅភូមិមិត្តភាពសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវរាជធានីភ្នំពេញនៅចំណុចក្នុងទឹកទន្លេមេគង្គលើចម្ងាយពីកន្លែងកើតហេតុប្រហែល២៥០ម៉ែត្រ(ខាងក្រោមកន្លែងកើតហេតុ)ចម្ងាយប្រហែល៩០ម៉ែត្រ។

យ៉ាង​ណាមិញ​មិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Oun Pich​ បាន​ឲ្យ​ដឹង​ថា​៖«ក្នុងនាមខ្ញុំជាមិត្តរបស់ស្រីណា ខ្ញុំចង់សំណូមពរបងប្អូនរឿងមួយ​ គឺខ្ញុំចង់អោយបងប្អូនជួយគ្រួសារស្រីណាម្នាក់បន្តិចបន្ទួចបានទេ​ ព្រោះម្តាយស្រីណាមិនសូវមានថវិកាសំរាប់ធ្វេីបុណ្យទេ​ ហេីយណាមួយឪពុករបស់គាត់ទេីប ស្លា ប់ ៣ខែមុន​ បែបនេះហេីយទេីបធ្វេីអោយជីវភាពគ្រួសារគាត់លំបាក គ្មានអ្នកណាជួយជ្រំជ្រែងគាត់ទេ​ គឺរាល់ថ្ងៃជីវភាពគ្រួសារគាត់លំបាកណាស់​

ម្តាយគាត់នៅផ្ទះជួល​ ៣ខែមុនបាត់ប្តីហេីយឥលូវនេះបាត់កូនទៀត​ ចឹងខ្ញុំចង់សំណូមពរអោយបងប្អូនទាំងអស់គ្នាជួយគ្រួសារគាត់ម្នាក់បន្តិចបន្ទួចផង​ ព្រោះខ្ញុំអាណិតម៉ាក់គាត់ណាស់។ Êm Na ទាក់ទងទៅលេខបងស្រីគាត់ក៏បាន លេខខ្ញុំក៏បាន 0963648813 – 070785686 ឬក៏អាចទំនាក់ទំនងទៅ ហ្វេសបុក បងស្រីបង្កេីតរបស់ស្រីណាផ្ទាល់ឈ្មោះ Srey Neang Ton»។ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *