អាណិតណាស់!!! សិស្សពូកែប្រចាំសាលា ចំនួនពីរនាក់ត្រូវបានរថយន្តមួយគ្រឿងបុ កបណ្តាលឲ្យស្លាប់
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សិស្សសាលាវិទ្យាល័យរំលេចចំនួន២នាក់ ត្រូវបានរថយន្តមួយគ្រឿងបុកផ្តាច់ជីវិត ខណៈពេលដែលនាងជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចស្ថិតនៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ចែម ឆក បានបង្ហោះសារឲ្យដឹងថា “រសៀលនេះខ្ញុំបានបាត់បង់កូនសិស្សពីរនាក់ដ៏គួរឲ្យស្រលាញ់បាត់បង់ជារៀងរហូត ដោយគ្រោះថ្នាក់ចរាចរណ៍ មុខវិទ្យាល័យហ៊ុនសែនរំលេច (RIP ) សីម៉ា និងសុខខេន សូមអោយប្អូនទៅកាន់សុខគតិភពចុះ” ។
ជាមួយគ្នានោះផងដែរក៏មានគណនីហ្វេសប៊ុកលោកគ្រូម្នាក់ដែលមានឈ្មោះថា Chhunleng Ry បានបង្ហោះសារឲ្យដឹងថា”សិស្សពូកែប្រចាំសាលា តែលូវត្រូវឡានបុកស្លា ប់ទាំងពីរ លោកគ្រូចូលរួមរំលែកទុក្ខ ពិតជាស្តាយខ្លាំងណាស់ មិនគួរអោយជឿទេ ហើយសិស្សម្នាក់ស្លា ប់ហើយអត់មានម៉ាក់ប៉ានៅជិតទៀតគាត់ទៅរកសុីនៅឆ្ងាយរកលុយយកអោយកូនរៀន រកលុយធ្វើបុណ្យមិនចង់មាននៅតែជាមួយបងស្រីហើយលោកយាយចាស់ម្នាក់ អាណិតណាស់លោកអើយ ជួបខ្ញុំពេលណាក៏លើកដៃសំពះដែល ហើយបុកនៅចំមុខផ្ទះខ្ញុំនៅទៀត RIP សូមកូនសិស្សទាំងពីទៅកាន់សុខគិតភព បើមានជាតិក្រោយសុំកុំអោយចឹងទៀត (សិស្សសំណព្វខ្ញុំទៀត) hmmm”។
សមត្ថកិច្ចបានប្រាប់ថា ក្មេងស្រីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិ៍សាត 1H-8767 ។ ចំណែឲករថយន្តបង្ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-0093 ជារថយន្តតាក់ស៊ី ពោធិ៍សាត់-ភ្នំពេញ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងប្រគល់ស ពជនរងគ្រោះជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមផ្លូវច្បាប់៕
ប្រភព៖ Chhunleng Ry