ទំនងណាស់ ស្ងោរម្រះយ៉ាងឆ្ងាញ់ពិសារ!!!

គ្រឿងផ្សំ : _ ម្រះ តូចៗល្មម _សាច់ជ្រូកស្មារមុខ រឺបីជាន់ ចិញ្រ្ចាំអោយម៉ត់ _បង្គាក្រៀម ដាក់ចិញ្រ្ចាំលាយ១សាច់ _ ឆៃប៉ូវប្រៃ១ ដុំ (មិនដាក់ក៏បានដែរ ) _ដុំសុ៑បមាន់ _ផ្សិតក្រៀម ដាក់ត្រាំទឹកអោយរីក កាត់ទងចោល ច្របាច់ទឹកចេញ ហើយដាក់បំពង _ជីវ៉ាន់សុ៑យ ស្លឹកខ្ទឹម ខ្ទឹមស ការ៉ុត ។ វិធីធ្វើ : ម្រះកាត់កង់ៗ ខ្វេះយកគ្រាប់ចេញអោយស្អាត បើមិនចង់ល្វីងពេក ដាំទឹកពុះស្រុះ ៥នាទី ដាក់អំបិល១ចឹបផង ហើយស្រង់លាងទឹក បើចង់រក្សារសជាតិល្វីងរបស់វា មិនបាច់ស្រុះទេ ។

សាច់ជ្រូកចិញ្រ្ចាំ ដាក់លាយគ្រឿង អំបិលតិច ម្សៅសុ៑បខ្នរតិច ម្រេចតិច ប្រេងខ្យងតិច ទឹកត្រីតិច ស្ករសតិច ដាក់តិចៗទាំងអស់ ស្លឹកខ្ទឹមហាន់ លាយបង្គាចិញ្រ្ចាំខ្លះ ច្របល់គ្រឿងចូលគ្នា យកញាត់ក្នុងម្រះ ហើយធ្វើអោយសល់ខ្លះ លុញមូលៗ ដូចប្រហិត ។ ដាំទឹកអោយពុះ ដាក់គ្រឿងផ្សំ អំបិល ទឹកត្រី ស្ករសតិច ដុំសុ៑ប ខ្ទឹមស បាន៥នាទី ទើបដាក់ម្រះចូល ឆៃប៉ូវប្រៃដាក់ទាំងមូល ដាក់ផ្សិតប៉ពង ការ៉ុតផង បានប្រហែល១៥នាទី ភ្លក់មើលតាមចំនូលចិត្ត រសជាតិកុំអោយប្រៃ អោយលមៗ ពេលរៀបញាំបង់ស្លឹកខ្ទឹម និងជីវ៉ាន់សុ៑យ ៕ ធ្វើដោយ៖ Sakorak Thonn ប្រភព៖សុភាព នារី

Leave a Reply

Your email address will not be published. Required fields are marked *