នេះហើយស្នេហាពិត!!! ទំរាំមានថ្ងៃនេះមិនងាយទេជិត6ឆ្នាំហេីយដែលយេីងស្គាល់គ្នា…
ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរមួយចំនួន បានមានការស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក និងមានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ទម្រាំមានថ្ងៃដ៏ពិសេសនេះ។
ទន្ទឹមនឹងនេះដែរ មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាពិត រកឃេីញមនុស្សដែលខ្លួនស្រលាញ់ មានភាពស្មោះត្រង់ និងហ៊ានតស៊ូគ្រប់ឧបសគ្គ លះបង់គ្រប់បែបយ៉ាង ទៅថ្ងៃខាងមុខជាមួយគ្នាដោយមិនរុញរា រស់នៅយ៉ាងមានសុភមង្គល តែវាមិនមែនជារឿងដែលងាយស្រួលនោះទេ ក៏ព្រោះតែផ្លូវជីវិត មានរឿងរ៉ាវ និងបញ្ហាជាច្រើន ដែលយេីងមិនអាចនឹកស្មានដល់នោះឡើយ។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយនេះវិញ ដែលពួកគេទាំងពីរបានស្គាល់គ្នារយៈពេលជិត៦ឆ្នាំមកហើយ និងបានឆ្លងកាត់នូវរឿងរ៉ាវ ក៏ដូចជាឧបសគ្គជាច្រើន តែដោយសារការស្រលាញ់ និងមិនបោះបង់ ទេីបអ្នកទាំងពីរអាចឈានដល់ថ្ងៃមង្គលដែលជាថ្ងៃភ្ជាប់ពាក្យ ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង។ ជាមួយគ្នានេះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Madam Chorda ដែលជាកូនក្រមុំ បាននិយាយរៀបរាប់ឲ្យដឹងថា៖
«ភ្ជាប់ពាក្យភ្ជាប់និស្ស័យ ភ្ជាប់ជីវិត ទំរាំមានថ្ងៃនេះមិនងាយទេ ជិត6 ឆ្នាំហេីយដែលយេីងស្គាល់គ្នា សំនួរដែលគ្រប់គ្នាតែងសួរហែងកាលណាការ កុំចាំដល់មានគ្រប់យ៉ាងចាំការ ខ្ញុំមិនដែលគាំទ្រពាក្យនោះឡេីយ កុំឃេីញគេកាសប្បាយអ ចង់ការដែរ។ ក្តីស្រលាញ់ងាយបង្កេីតតែមិនងាយថែរក្សាទេ មនុស្ស2អ្នកស្រលាញ់គ្នារៀបផ្លូវដេីរជីវិតច្បាស់លាស់ត្រៀមផ្លូវដេីរអោយរលូនរឹងមាំ ទេីបហៅថាគូជីវិត»។
ប្រភព៖ khosja