គាំទ្រអំពើល្អ!!! ស្រីស្អាតម្នាក់ប្រកាសចែកម៉ាស ១,០០០ និងសាប៊ូលាងដៃ៣០០ដបតូច ជូនដោយឥតគិតថ្លៃ…
ហ្វេសបុក៖ ស្របពេលវីរុ.សផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា បាននឹងកំពុងឆ្លងរាតត្បាតទៅកាន់មនុស្សជាច្រើនរាប់ពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាននៃខេត្តហឺប៉ីភាគកណ្តាលប្រទេសចិនហើយវីរុសថ្មីមួយនេះបាននឹងកំពុងតែ បង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូលផងដែរ។
ទន្ទេឹមនឹងនេះផងដែរតម្រូវការម៉ាសសម្រាប់ពាក់ការពារវីរុសcoronaនេះកំពុងមានការកើនឡើងខ្លាំង ហើយចំពោះតម្លៃវិញមួយកន្លែងលក់ម៉ាសមួយចំនួនតូច បានឆ្លៀតឪកាសតំឡើងតម្លៃម៉ាសថ្លៃហួសហេតុដែលមិនអាចទទួលយកបាន។
ប៉ុន្តែផ្ទុយមកវិញគេឃើងស្រីស្អាតម្នាក់ដែលមានឈ្មោះគណនីហ្វេសបុកថា Ann Sreyleakបានបង្ហោះភ្ជាប់ជាមួយខ្លឹមសារទាំងស្រុងថា៖ ស្អែកនេះ ម៉ាស ១,០០០និងសាប៊ូលាងដៃ៣០០ដបតូច នឹងធ្វើការចែកជូនដោយឥតគិតថ្លៃនៅចំណុចមាត់ទន្លេ មុខព្រះបារម្ភរាជវាំង ម៉ោង១២ថ្ងៃត្រង់តទៅបើបងប្អូនចង់ចូលរួមចែក អាចទំនាក់ទំនងមកនាងខ្ញុំបាន។
ក្រោយពីបានឃើញការប្រកាសចែកជូនម៉ាសFree ពីយុវតីរូបស្រស់ខាងលើនេះ ដោយនាងបានបង្ហោះនៅលើបណ្ដាញសង្គមរួចមក ឃើញថាមានបងប្អូនជាច្រើនគាំទ្រនូវទឹកចិត្តដ៏ល្អនេះ ហើយក៏បានចែកចាយព័ត៌មាននេះបន្តជាហូរហែផងដែរ៕
ប្រភព៖ khmerpart