ឯកឧត្តមពេជ្រ ស្រស់ ៖រដ្ឋាភិបាលកម្ពុជាគួរផ្អាកជើងហោះហើរពីចិនមួយរយ:សិនគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគCorona
កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថាប្រទេសកម្ពុជាយើង មានករណីឆ្លងវីរុសកូរ៉ូណាជាលើកទី១ ទៅលើជនជាតិចិនម្នាក់ ដែលធ្វើដំណើរពីទីក្រុងវូហាន មកក្រុងព្រះសីហនុ ដែលដំណឹងនឹងធ្វើឲ្យប្រជាពលរដ្ឋមានការបារម្ភជាខ្លាំង។
ម្យ៉ាងវិញទៀត តាមរយៈហ្វេសប៊ុក និងសារព័ត៌មានជាច្រើន បានចុះផ្សាយ សូមឲ្យមានការបិទជើងហោះហើរ ពីទីក្រុងវូហាន ដែលទីកន្លែងផ្ទុះវីរុសកូរ៉ូណានេះ ជាបណ្ដោះអាសន្នសិន។ ចំណែកឯលោកផែង វណ្ណៈ ដែលជាអ្នកលេងបណ្ដាញសង្គមមួយ បានលើកឡើងក្នុងផេករបស់លោកថា៖«ដេីម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា មានប្រទេសមួយចំនួនក្នុងអាស៊ានបានបិទជេីងហោះហេីរពីចិនមកប្រទេសរបស់ពួកគេ ។ ចុះកម្ពុជាអាចទេ បងប្អូនណាខ្លះគាំទ្រ ?»
ចំណែកឯកឧត្តមពេជ្រ ស្រស់ ក៏មានយោបល់ស្រដៀងគ្នាដែលថា៖ «បើយើងពិនិត្យមើលជំងឺរលាក់សួតប្រភេទថ្មីCoronaគឺវាមានឥទ្ធិពលខ្លាំងណាស់ ហើយវាឆ្លងយ៉ាងឆាប់រហ័សទៀតផង…ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរផ្អាកជើងហោះហើរពីចិនមួយរយ:សិនគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគCoronaរាលដាលនៅទូទាំងប្រទេសកម្ពុជារបស់យើង។ពេជ្រ ស្រស់ ២៨ /០១/ ២០២០»