គាំទ្រ!! អ្នកលក់ម៉ាសម្នាក់ បញ្ចុះតម្លៃ ត្រឹមតែ ១ដុល្លារ/ប្រអប់…

គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Khim Kimchheang បានប្រកាសក្នុងហ្វេសប៊ុករបស់ខ្លួន ដោយធ្វើការលក់ម៉ាស់ ក្នុងតម្លៃតែ 1$ តែ​ប៉ុណ្ណោះ ក្នុង១ប្រអប់។ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានបញ្ជាក់ទីតាំង និងលេខទំនាក់ទំនងសម្រាប់អ្នកដែលមានបំណងចង់ទិញផងដែរ ឲ្យដឹងថា៖

«សេចក្តីជូនដំណឹង ! ជាទូរទៅ ខ្ញុំលក់ម៉ាស់តំលៃ 1.2$/box តែដោយសារឃើញបងប្អូនយើងកំពុងត្រូវការខ្លាំង ខ្ញុំលក់ជូនតែ1$/Box តែប៉ុនោះ ទីតាំងបូរីកសិកម្មចំការដូង 098 540 647 សំរាប់បងប្អូនលក់បន្តខ្ញុំចែកជូនតែ 50 boxទេ សូមមេត្តាយោគយល់ ថ្ងៃ 2/2/2020 និងមកដល់ជាង2000box សូមបងប្អូនកុំតំលើងថ្លៃពេក ខ្ញុំមិនចង់ឃើញបងប្អូនខ្មែរណាឆ្លងវុីរ៉ុសនេះទេ»។សូមបញ្ជក់ផងដែរថា សូមបងប្អូនប្រុងប្រយ័ត្នជានិច្ច ទៅណាមកណាសូមពាក់ម៉ាស និងធ្វើតាមនូវអ្វីដែលក្រសួងបានប្រកាសជាសាធារណៈ៕

Leave a Reply

Your email address will not be published. Required fields are marked *