លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៅសាលារៀនមួយផ្សព្វផ្សាយពីវីរុសcorona… សូមពាក់ម៉ាស់ការរពាឲ្យបានគ្រប់ៗគ្នា
ថ្មីៗនេះវីរុសផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណាបាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួនដែលមានប្រភពចេញទីក្រុងវូហាននៃខេត្តហឺប៉ីភាគកណ្តាលប្រទេសចិនដែលវីរុសថ្មីមួយនេះបាននឹងកំពុងតែបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។វូហានគឺជាទីក្រុងធំមួយក្នុងខេត្តហ៊ូប៉ីដែលមានប្រជាជនសរុបជាង១០លាននាក់ឯណោះហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុងនិងខេត្តនេះទាំងមូលហើយដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។
ទន្ទឹមនឹងនេះដែរនាព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២០នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកយេីងសង្កេតឃើញថានៅតាមសាលារៀនរៀនមួយចំនួនក្នុងប្រទេសកម្ពុជាបាននឹងកំពុងត្រៀមខ្លួនការពារដោយបាននាំគ្នាពាក់ម៉ាសដេីម្បីបញ្ចៀសនូវជំងឺឆ្លងដ៏កាចសាហាវនេះវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា។ជាក់ស្ដែងបើយោងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះRatanakPisithPisithបានបង្ហោះនិងសរសេរប្រាប់ឱ្យដឹងថា៖គោរពទង់ជាតិថ្ងៃច័ន្ទនិងការផ្សព្វផ្សាយជម្ងឺឆ្លងណែនាំឲ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សពាក់ម៉ាស់ការរពាឲ្យបានគ្រប់ៗគ្នា27/01/2020”៕
ប្រភព៖ khmerpart