គ្រប់គ្នារំជួលចិត្តក្រោយឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា និយាយថា “មិនមែនខ្លាចសេចក្តីស្លាប់ទេ តែវាលឿនពេក បើកាវះនេះមិនរាលដាល ចាត់ទុកថាបុណ្យសំណាង តែបើរាលដាលមានតែចាកចេញពីភពលោកនេះ ដោយក្ដីរីករាយ”
ភាពរឹងមាំប្រើជីវិត កាងារកំលាំងបាយតាំង ពីអាយុ12ឆ្នាំ រហូតមកដល់ពេលនេះអាយុ32 មិនដែលគិតពីសុខភាពឡើយ វិបត្តគ្រួសារ បញ្ហាកើតរាប់រយជំពូកត្រូវបានដោះស្រាយហើយបន្តក្ដីស្រមៃរហូត ឆ្លងផុតមកដល់ពេលនេះ តែរឿងដែលមិនអាចដោះស្រាយបានគឺសុខភាព គេងមិនគ្រប់ហូបមិនទៀង ដោះបញ្ហាច្រើន អ្វីដែលសល់គឺជំងឺកាចសាហាវ។
មិនមែនខ្លាចសេចក្តីស្លាប់ទេ តែវាលឿនពេក បើកាវះនេះមិនរាលដាល ចាត់ទុកថាបុណ្យសំណាង តែបើរាលដាលមានតែចាកចេញពីភពលោកនេះ ដោយក្ដីរីករាយ ។សូមរំលឹកថា៖កាលពីថ្ងៃម្សិលម្សិញលោកឡេង ណាវ៉ាត្រាបានបង្ហោះសារថា៖ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមជម្រាបបងប្អូនទាំងអស់ដែលបានណាត់ជួប ខ្ញុំបាទ និងការកុងត្រាផ្សេងៗ
សូមប្ដូរទៅជួបតំណាងនិងជំនួយការរបស់ខ្ញុំផ្ទាល់ដោយសារខ្ញុំមានជំងឺត្រូវវះកាត់ជាបន្ទាន់ ខ្ញុំបាទសូមអធ្យាស្រ័យសម្រាប់កម្មវិធីផ្សេងៗ ដែលមិនបានចូលរួមហើយនឹងមិនចូលរួមនៅពេលខាងមុខ ។ ហើយក៏មិនអាចពិសារស្រាបានសង្ឃឹមថាបងប្អូននឹងយោគយល់អធ្យាស្រ័យដោយអនុគ្រោះពីខ្ញុំបាទផង។ ដើម្បីរក្សារសុខភាពបន្តរស់ក្នុងជីវិតចុងក្រោយ និងធ្វើអ្វីដែលជាក្ដីបំណងក្នុងជីវិត។