គាំទ្រអំពើល្អ!!! បងស្រីម្នាក់ដែលជាកម្មាករិនីរោងចក្រ បានបាត់លុយ180ដុល្លារ ត្រូវបានអ្នកធ្វើការដូចគ្នាអាណិត ក៏ជួយប្រមូលលុយគ្នាអោយទៅគាត់វិញ
ហ្វេស ប៊ុកឈ្មោះ Shary Shary បានបង្ហោះរូបថតមួយសន្លឹក និងបានភ្ជាប់មកជាមួយពាក្យពេជន៏មួយចំនួន ដោយសរសេររៀបរាប់អំពីរឿងរ៉ាវមួយ ដែលបានធ្វើឱ្យមហាជន នៅក្នុងក្នុងបណ្ដាញសង្គម ហ្វេស ប៊ុក មានការចាប់អារម្មណ៏ និងបាននាំគ្នាស៊ែរចែករំលែកយ៉ាងច្រើន ចំពោះសាមគ្គីភាពមួយរបស់ បុគ្គលិករោងចក្រមួយកន្លែង។
ក្នុងសំណេរ ដែលបង្ហោះឡើង កាលពីល្ងាចម្សិលមិញនេះ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”ខ្ញុំសូមអគុណ បងប្អូនទាំងគ្នា ដែលបានជួយប្រមូលលុយគ្នាឲ្យទៅបងស្រី ដែលគាត់បានបាត់លុយរបស់ គាត់ចំនួន ១៨០ដុល្លារ ហើយខាងបងប្អូនរោងចក្រប្រមូលបាន ៣១៥ដុល្លារ ខ្ញុំសូមអរគុណបងប្អូនរោងចក្រ ជិនវិង ទាំងអស់គ្នា”។
យ៉ាងណាមិញ ក្រោយឃើញការបង្ហោះ ដោយស្ដែងបង្ហាញអំពីភាពសាមគ្គីដ៏មហាធំធេង និងជាក្រុមគ្រួសារតែមួយនោះ ប្រិយមិត្ដក្នុងបណ្ដាញសង្គម ហ្វេសប៊ុក បាននាំគ្នាខមិន និងបានបង្ហាញពីអារម្មណ៏ដ៏រំភើបជាទីបំផុត ព្រោះតែខ្មែរ ចេះជួយគ្នា ទៅវិញទៅមក នៅពេលមាននរណាម្នាក់ មានទុក្ខលំបាកបែបនេះ។khosja