ប្រយ័ត្ន​ទាំង​អស់​គ្នា​!!! បេី​ឃេីញ​លេខ​ជាច្រើន​ខ្ទង់​ទូរស័ព្ទ​មក​បងប្អូន​ សូម​កុំលេីកអី​ ព្រោះ​វាអាច​បណ្តាល​ឲ្យ​ជួបរឿង​ស៊យទាំងនេះ​ភ្លាម​ៗ​

គ្រាន់តែលើកលេខនេះភ្លាម លុយក្នុងកុងសល់២០$ កាត់អស់អាលីង អាឆ្លាតកូត។​ មិនតែប៉ុណ្ណោះ គ្រាន់តែឃើញ ABC លោត transaction 10303$ ក្នុងកុង ផ្ញើអស់លីងភ្លាមខ្ញុំបិតក្រឹប ទៅបើកមើលកុងខ្ញុំភ្លាម ម៉ែកំពូលស្ដេចអើយ អត់លុយក្នុងកុងអាលីង។ សូមជួយផង លុយក្នុងកុងអត់មានទេ។​ នេះ​បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Mao chandara បាន​មានការ​បញ្ជាក់​បន្ថែម​ទៀត​ថា​៖

«ប្រយ័ត្នទាំងអស់គ្នា, Pls Be Highly Alerted, លេខ +685 72 15 458 នេះ បានហៅចូលក្នុងទូរស័ព្ទខ្ញុំកាលពីម្សិលមិញ, ខ្ញុំឆែកឈ្មោះប្រទេស ឃើញថា ជាកោះសាមួ Samoa គឺកោះតូចមួយនៅក្នុងមហាសមុទ្រ ប្រាប់តៗគ្នាផង សូមកុំព្យាយាមហៅតបវិញ ប្រយ័ត្នជាក្រុមចោរលួចលុយតាមប្រព័ន្ធអុិនធឺណែត ណាលោកអ្នក។ តើក្រុមហ៊ុនទូរស័ព្ទនៅខ្មែរ ឱ្យលេខទៅពួកនេះឬ?»

ទន្ទឹម​នឹង​ការ​លេីកឡេីង​ពីបងប្រុសខាងលេីនេះដែរ​ ក៏មាន​មហាជន​មួយ​ចំនួន​​បាន​ធ្វើ​ការ​អះអាង​ដូចៗគ្នាថា​ ចំពោះ​លេខជាច្រេីនខ្ទង់នេះ​ គឺបាន​តេ​មកពួកគាត់ច្រេីនស្ទេីតែជារៀងរាល់ថ្ងៃ​ ហេីយចំណែកឯអ្នកខ្លះវិញ​ មួយថ្ងៃដល់ទៅ​ពីរ​បីដង​ក៏មានដែរ​។ ក្នុង​នោះដែរ​ ក៏មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​ធ្វើ​ការ​ប្លុកចោលតែម្តង​ ដេីម្បី​កុំឲ្យ​មានការ​រំខាន​ និង​បង្កឲ្យ​មានជា​ករណី​ណាមួយ​​ដែល​នឹកស្មានមិនដល់នោះ។ ដូច្នេះ​ សូម​ប្រិយមិត្ត​មេត្តា​ជួយ​ស៊ែរបន្តផង​ ដេីម្បី​ឲ្យ​សាច់​ញាតិ​ បង​ប្អូន​ ក្រុម​គ្រួសារ​ និង​មិត្តភ័ក្ដិ​បានដឹង​គ្រប់​ៗ​គ្នា​ ។

Leave a Reply

Your email address will not be published. Required fields are marked *