យុវត្តីស្រស់ស្អាត!!! ពួកខ្ញុំគ្មានលុយជួយសង្គមទេ តែពួកខ្ញុំមានទឹកចិត្ត កម្លាំង បេះដូង និងឆន្ទះដើម្បីជួយសង្គម
សំរាមនៅតែជាបញ្ហាដ៏ប្រឈមមួយ ដែលមានមនុស្សមួយចំនួន នៅតែបន្តការបោះចោលសំរាមដោយគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ ដែលនេះហេីយ គឺជាមូលហេតុអាចបង្កឲ្យបរិស្ថានមានភាពកខ្វក់ បរិយាកាសអាប់អួល ជាពិសេសនោះ បង្កឲ្យលូមានការកកស្ទះថែមទៀតផង។
យេីងគួរតែចូលរួមថែរក្សាទាំងអស់គ្នា ក្នុងការស្វែងរកដំណោះស្រាយ ឬក៏ធ្វើការផ្សព្វផ្សាយណាមួយ ដេីម្បីឲ្យប្រជាពលរដ្ឋមួយចំនួនដែលមានទម្លាប់មិនល្អ កែប្រែទម្លាប់ដ៏អាក្រក់ក្នុងការបោះចោលសំរាមដោយគ្មានសណ្ដាប់ធ្នាប់នេះ ដោយវិលមកចូលរួមថែរក្សាទាំងអស់គ្នាវិញ ទេីបទទួលបាននូវបរិស្ថានស្អាត អនាម័យ និងសុខភាពល្អផងដែរ។
យ៉ាងណាមិញ យុវជនមួយក្រុមនៅក្នុងខេត្តក្រចេះ ដោយសារតែចង់ទទួលបាននូវបរិស្ថានស្អាត និងទីក្រុងស្អាតនោះ ពួកគេក៏បាននាំគ្នាដេីរប្រមូលសំរាមនៅតាមផ្លូវទីសាធារណៈ តាមមាត់ទន្លេ តាមមុខផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យជាដេីមនោះ ពិតជាគួរឲ្យកោតសរសើរសរសើរដល់ពួកគេខ្លាំងណាស់។
បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់ក្មេងស្រីម្នាក់ដែលមានឈ្មោះ Be Strong Punlork បានមានការលើកឡើងថា៖“សំរាមតាមផ្លូវយើងអាចសំអាតបាន តែសំរាមក្នុងបេះដូងមនុស្សសំរាម យើងពិបាកសំអាតណាស់”។ ប្រភពដដែលបានបន្តទៀតថា៖”ពួកខ្ញុំគ្មានលុយជួយសង្គមទេ តែពួកខ្ញុំមានទឹកចិត្ត កម្លាំង បេះដូង និងឆន្ទះដើម្បីជួយសង្គម”។