ខំឡើងក្មួយស្រី!!! ស្ថានភាពគ្រួសារក្រីក្រយ៉ាងណាក៏ដោយ កុមារីម្នាក់មានការតស៊ូក្នុងការសិក្សា…
ការពិតណាស់ជីវភាពក្រីក្រ នៅតែជាចំណោតបញ្ហាមួយដែលប្រទេស កម្ពុជានៅតែកើតមាន បេីទោះបីជារាជរដ្ឋាភិបាលកំពុងតែស្វះស្វែងក្នុងការកាត់បន្ថយភាពក្រីក្រយ៉ាងណាក្ដី តួយ៉ាងដើម្បីដោះស្រាយ នូវជីវភាពដែលកំពុងប្រឈមមុខនេះ កុមារីម្នាក់នេះនៅតែបន្តការខិតខំរៀនសូត្រ បើទោះជាក្មួយស្រីមិនមានលទ្ធភាពគ្រប់គ្រាន់ និងខ្វះខាតក្នុងជីវភាពយ៉ាងនេះក្តី។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុកឈ្មោះ សាលាបឋមសិក្សាទ្រុងខ្លា បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះកុមារីរូបនេះ ដែលទេីបតែនៅក្មេងសោះ បែរជាមានការតស៊ូគួរឲ្យកោតសរសើរខ្លាំងណាស់ ។ ក្នុងនោះដែរ ប្រភពដដែលខាងលើ ក៏បានមានការរៀបរាប់បញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖
«វុទ្ធី ស្រីនិត ជាសិស្សដែលរៀនថ្នាក់ទី 2“ក” នៃសាលាបឋមសិក្សាទ្រុងខ្លា ហើយក៏ជាកុមារីម្នាក់ដែលមានការតស៊ូ ទោះបីស្ថានភាពគ្រួសារយ៉ាងណាក៏ដោយ។ រូបភាពថតដោយចៃដន្យក្នុងម៉ោងចេញលេង។ ទីតាំងសាលានៅភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។ លេខទូរស័ព្ទនាយកសាលា (092 812 650 តែមួយខ្សែគត់)»។khosja