ចូលរួមរំលែកទុក្ខផង!! លោកគ្រូពេទ្យដែលនៅជួរមុខម្នាក់ ព្យាយាមមេីលថែនិងព្យាបាលអ្នកជំងឺ ចុងក្រោយបែរជាត្រូវ ស្លាប់ ដោយសារតែ វីរុស កូរ៉ូណា…
ដូចដែរប្រិយមិត្តនិងមហាជនបានដឹងរួចមកហេីយ អំពីវីរុស ផ្លូវ ដង្ហើមថ្មី កូ រ៉ូ ណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើនរយនាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន ដែល វីរុស ថ្មីមួយនេះ បាន បង្ក ជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូលផងដែរ។
ទន្ទឹមនឹងនេះដែរ ចិនកំពុងសាងសង់មន្ទីរពេទ្យថ្មីមួយសម្រាប់ទទួលអ្នកជំងឹឆ្ល ងអោយហើយតែក្នុងរយះពេល ១០ថ្ងៃ ។ ទីភ្នាក់ងារស៊ីនហួរបានផ្សាយអោយដឹងថា អាជ្ញាធរទីក្រុងវូអានបានកំពុងសាងសង់មន្ទីរពេទ្យពិសេសមួយសម្រាប់ទទួលព្យាបាលអ្នកជំងឹរលាកសួតដោយ វីរុស កូរ៉ូណា ពូជថ្មី២០១៩ ដោយប្រើកងទ័ពម៉ាស៊ីនអេស្កាវ៉ាទ័ររាប់សិបគ្រឿង។
គិតមកដល់ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ នេះ វីរុស កូរ៉ូណា ថ្មី បានផ្ដា ច់ជី វិតមនុស្សកើនដល់ ២៦នាក់ និង រាប់រយនាក់នាក់ បានឆ្ល ងនៅក្នុងប្រទេសចិន រីឯអង្គការសុខភាពពិភពលោកក៏បានប្រកាសដែរថា វាជាភាពអាសន្នផ្នែកសុខាភិបាលសម្រាប់ចិន តែមិនទាន់ក្លាយជាភាពអាសន្នជាសកល នៅឡើយទេ។ យ៉ាងណាមិញ នៅព្រឹកថ្ងៃនេះដែរ លោក Liang Wudong គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តហឺប៉ីដែលនៅជួរមុខបានស្លា ប់ដោយ វី រុ ស ផ្លូវដង្ហើមថ្មី កូរ៉ូណា បន្ទាប់ពីព្យាយាមមេីលថែ និងព្យាបាលអ្នកជំងឺឆ្លងវិរុស នេះជាច្រេីននាក់។
ចំពោះ វី រុ ស ថ្មីដែលអាច ប ង្ក ជាជំងឺផ្លូវដង្ហើម (រលា កសួ តធ្ងន់ធ្ងរ) នេះត្រូវបានអាជ្ញាធរចិនទទួលស្គាល់ថា បានផ្ទុះឡើងនៅក្នុងទីក្រុង វូហាន នៃខេត្តហឺប៉ី ហើយបច្ចុប្បន្នវាបានវា យលុក ចូលទៅដល់ទីក្រុងធំៗមួយចំនួនទៀតដូចជា ប៉េកាំង សៀងហៃ និងហុងកុង ខណៈប្រទេសសិង្ហបុរី ជប៉ុន ថៃ វៀតណាម កូរ៉េខាងត្បូង កោះតៃវ៉ាន់ វៀតណាម និងសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ពីក រ ណី ផ្ទុះឡើងនៃ វី រុ ស កូ រ៉ូ ណាថ្មីនេះផងដែរ។