ពិតជាដំណឹងល្អណាស់!! អ្នកជំងឺស្រីម្នាក់មានផ្ទុកវីរុសកូរ៉ូណា ត្រូវបានក្រុមគ្រូពេទ្យនៅប្រទេសចិន ព្យាបាលឲ្យជាដាច់ពីជំងឺរលាកសួតនេះបាន១០០%…
បរទេស៖ កាលពីពេលថ្មីៗនេះមានអ្នកជំងឺម្នាក់ឈ្មោះ Chen អាយុ៥៦ឆ្នាំ រស់នៅទីក្រុងវូហាន ដែលស្រ្ដីម្នាក់នេះមានផ្ទុកជំងឺរលាកសួតប្រភេទថ្មី (Coronavirus) នាងមានអាការៈក្តៅខ្លួន និងអស់កម្លាំងនៅថ្ងៃទី១០ ខែមករា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងសៀងហៃកាលពីថ្ងៃទី១២ ខែមករា។ ប៉ុន្តែកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ក្រោយពីទទួលបានការព្យាបាលដ៏ម៉ត់ចត់តាមរយៈគ្រូពេទ្យ ពេលនេះគាត់ត្រូវបានជាដាច់ពីជំងឺដ៏កាចសាហាវនេះ១០០% និងអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT។
គួរបញ្ជាក់ផងដែរថាមេរោគផ្លូវដង្ហើមថ្មីដ៏កាចសាហាវមានឈ្មោះថា Coronavirus បានកំពុងគម្រាមកំហែងដល់ប្រជាជនខណៈដែលមានអ្នកជំងឺយ៉ាងហោចណាស់៩នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណជាង១ពាន់នាក់ទៀតកំពុងផ្ទុកមេរោគនេះ ហើយកំពុងទទួលបានការព្យាបាលពិសេសដាច់ដោយឡែកពីគេ ដោយក្នុងនោះធនាគារអភិវឌ្ឍន៍ចិន បានផ្តល់កម្ចីដល់រដ្ឋាភិបាលចំនួន ២ពាន់លានយ័ន ស្មើរនឹងប្រមាណ ២៩០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនៃជំងឺនេះ ៕
ប្រភព៖ RT