គួរដឹង!!! ចង់បង្រៀនកូនឱ្យប្រកបដោយគុណធម៌ សីលធម៌ល្អ គប្បីតិចនិចទាំងនេះ…

ឪពុកម្តាយទាំងអស់សុទ្ធតែចង់ឃើញកូនលូតលាស់ធំធាត់ប្រកបដោយភាពទំនួលខុសត្រូវ មានស្មារតីខ្ពស់ ក៏ដូចជាមានគុណធម៌ និង សីលធម៌ក្នុងការរស់នៅផងដែរ ។ ខាងក្រោមនេះជាតិចនិកចំនួន ៥ ដែលឪពុលម្តាយមិនគួរមើលរំលង ៖១. ធ្វើជាគំរូសម្រាប់កូនៗ៖ បង្ហាញកូនរបស់អ្នក នូវប្រភេទមនុស្សដែលអ្នកចង់ឱ្យកូនអ្នកក្លាយទៅជាបុគ្គលប្រភេទនោះ ដែលចាប់ផ្តើមពីការធ្វើឱ្យគេឃើញនូវទង្វើល្អៗរបស់អ្នក ។

២. និយាយពាក្យពេចន៍ល្អៗ៖ ត្រូវធ្វើឱ្យវាក្លាយទៅជាទម្លាប់ក្នុងការនិយាយស្តីនូវពាក្យគួរសមទាំងពេលនៅមុខ ឬនៅឆ្ងាយពីកូនអ្នក ។ វិធីនេះនឹងជួយឱ្យពួកគេនឹងនិយាយពាក្យល្អៗទាំងនោះចេញមកដោយខ្លួនឯង ។៣. ឱ្យកូនៗចេះដោះស្រាយបញ្ហាដោយខ្លួនឯង៖ កុំរួមចំណែកកាន់ជើងកូនរបស់អ្នកនៅពេលដែលគេធ្វើអ្វីមួយខុស ចូរផ្តល់ឱ្យគេនូវសេរីភាពក្នុងការដោះស្រាយវាដោយខ្លួនឯង ។ កាលដែលធ្វើបែបនេះនឹងធ្វើឱ្យពួកគេកាន់តែមានទំនួលខុសត្រូវ និងមានភាពប្រុងប្រយ័ត្នខ្ពស់ ។

៤. កុំឱ្យកូនៗធ្វើតែរឿងស្រួលៗ ហើយគ្មានការតស៊ូអ្វីសោះ៖ ការជួយគាំទ្រកូនគឺជារឿងល្អ ប៉ុន្តែនៅពេលដែលអ្នកតែងតែជួយគេ គេនឹងមិនអាចធ្វើអ្វីដោយខ្លួនឯងបានឡើយ ជាពិសេសពេលជួបរឿងពិបាកៗ ។៥. រួមចំណែក៖ ចំណាយពេលឱ្យបានសមរម្យជាមួយគ្រួសារ ក៏ដូចជារូមចំណែកជាមួយបទពិសោធរបស់កូនៗ ។ ចែករំលែកស្នាមញញឹម ទុក្ខសោក ភាពរំភើប របស់ពួកគេ ដើម្បីឱ្យទំនាក់ទំនងរបស់អ្នកជាមួយគេកាន់តែស្អិតល្មួត ៕ cambodiakiwinews

Leave a Reply

Your email address will not be published. Required fields are marked *