ជួយសំអាតទាំងអស់គ្នា!! អាណិតអ្នករើសសំរាមខ្លះផងកុំចេះតែពង្រាយពេក ចង់បានណាស់មុខមាត់ស្អាត កន្លែងរស់នៅស្អាត ដើរលេងរកតែកន្លែងស្អាត តែមិនចេះសម្អាត
ការសម្អាត់បរិស្ថានគឺជាការចាំបាច់ណាស់នៅក្នុងសង្គមមួយដើម្បីឲ្យមានការរស់នៅប្រកបដោយផាសុខភាពទាំងសម្រាប់ខ្លួនឯង និងសម្រាប់សង្គមទៀតផង។ ជាទូរទៅយើងសង្កេតឃើញមានការចូលរួមពីយុវជនដើម្បីរួមគ្នាដើម្បីសម្អាតបរិស្ថានដោយបង្កើតជាកម្មវិធីផ្សេងៗ។
ជាក់ស្តែងនៅពេលថ្មីៗនេះតាមរយះហ្វេសប៊ុកឈ្មោះ មន្ទីរទេសចរណ៍ខេត្តក្រចេះ-Kratie Tourism Department បានបង្ហើសារថា “រួមគ្នាដើម្បីកម្ពុជាស្អាត ក្នុងចលនាបំផុសស្មារតីប្រជាពលរដ្ឋឲ្យចេះស្រឡាញ់ និងថែរក្សាបរិស្ថាន ក្រុមការងារមន្ទីរទេសចរណ៍ខេត្តក្រចេះ បានបន្តដឹកនាំក្រុមយុវជន យុវតីមួយក្រុម ធ្វើការសម្អាតក្រុងក្រចេះ(Kratie Clean Up) នៅបរិវេណចំណតរថយន្ត(បេនឡាន) ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។ កម្ពុជាអាចស្រស់ស្អាតទៅបាន លុះត្រាតែប្រជាជនម្នាក់ៗដែលជាកោសិកាសង្គមមានទំនួលខុសត្រូវខ្ពស់ចំពោះ បរិស្ថានដែលខ្លួនតាំងនៅ”។
ក្រោយពីឃើញសកម្មភាពទាំងនេះបានធ្វើឲ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមនៅក្នងការសម្អាតនិងថែរក្សាបរិស្ថានមួយនេះ។ ដោយមានអ្នកខ្លួះបានបញ្ចេញយោបលថា អាណិតអ្នករើសសំរាមខ្លះផងកុំចេះតែពង្រាយពេក ចង់បានណាស់មុខមាត់ស្អាត កន្លែងរស់នៅស្អាត ដើរលេងរកតែកន្លែងស្អាត តែមិនចេះសម្អាត”